បុិនប្រច័ណ្ឌសង្ស័យខ្លាចសង្សារមានស្រីពេក បុរសម្នាក់យកម៉ូតូខ្លួនទៅធ្វើបែបនេះតែម្ដងដើម្បីកុំអោយខាងស្រីពូកែសង្ស័យពេក

220

ឥណ្ឌូណេស៊ី ៖ ជាការពិតណាស់ដែលមានការប្រច័ណ្ឌបានក្លាយជារឿងសាមញ្ញទៅហើយ បើនិយាយអំពីទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់នោះ ហើយកាលពីពេលថ្មីៗនេះដែរ បុរសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Khoirul Anam ត្រូវតែធ្វើអ្វីម៉្យាងដើម្បីកុំឲ្យមិត្ដស្រីកំពូលប្រច័ណ្ឌរបស់គាត់ ចោទគាត់ថាបានឌុបបនារីផ្សេង។ដោយឡែកយើងឃើញថា ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងបញ្ឈប់ការចោទប្រកាន់បែបនេះតទៅទៀត លោក Khoirul បាននឹកឃើញគំនិតច្នៃប្រឌិតគួរឲ្យអស់សំណើចមួយ

ដោយសម្រេចចិត្ដដាំដែកគោលស្រួចៗលើកែបម៉ូតូខាងក្រោយរបស់គាត់ ព្រោះការធ្វើបែបនេះនឹងមិនមាននរណាម្នាក់ហ៊ានជិះជាមួយទៀតទេ បើហ៊ានតែជិះដឹងតែចប់ជាមិនខាន។ជាក់ស្ដែងលោក Khoirul ជឿជាក់ថាមិត្ដស្រីរបស់គាត់ច្បាស់ជាពេញចិត្ដស្ដូកនឹងមធ្យោយបាយមួយនេះ តែទន្ទឹមនឹងនេះ វាបានចោទជាបញ្ហាដល់រូបនាងផងដែរ ព្រោះពិបាកខ្លាំង នៅពេលចង់ចេញទៅក្រៅជាមួយលោកម្ដងៗ។

ដូច្នេះ ដោយសារកែបក្រោយសុទ្ធតែដែកគោល នាងត្រូវបង្ខំចិត្ដជិះនៅចន្លោះរានម៉ូតូដ៏តូចខាងមុខ ទាំងលំបាកលំបិន។ ហើយពេលនេះដែរ រឿងរ៉ាវ ក៏ដូចជារូបភាពគួរឲ្យអស់សំណើចជាច្រើនសន្លឹករបស់អ្នកទាំងពីរ​ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គមទៀតផង៕ប្រភព៖khmerload