រំជួលចិត្ត! បងប្រុសម្នាក់ ជិះកង់ឌុបកូន ២ នាក់ជាង ១០ គីឡូម៉ែត្ររាល់ថ្ងៃដើម្បីតែ

320

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបុរសវ័យជ្រេម្នាក់ តស៊ូធាក់កង់ក្នុងចម្ងាយជិត ១០ គីឡូម៉ែត្រ តាំងពីព្រឹកព្រលឹមរហូតទល់ព្រលប់ ដើម្បីស្វែងរកអតិថិជនសំលៀងកាំបិត គ្រាន់បានថវិកាមកទិញទឹកដោះគោឱ្យកូនតូចៗចំនួន ​២ នាក់ ដោយម្នាក់មានអាយុ ២ ខួប និង ម្នាក់ទៀតមានអាយុ ៣ ខួប ដោយសារតែជួបប្រទះនូវជីវភាពខ្វះខាតខ្លាំងពេក និង គ្មាននរណាជួយមើលថែកូនតូចៗ ក្រោយភរិយាលាចាកលោកទៅ ១១ ខែមកហើយ ។ថ្លែងមកកាន់សារព័ត៌មាន «ប្រជាប្រិយ» បុរសដែលជាឪពុកកម្សត់រូបនេះ បានបញ្ជាក់ឱ្យដឹងថា ៖

លោកមានឈ្មោះ ប៊ុន ឈឿន មានវ័យ ៤១ ឆ្នាំ និង មានរបរជាអ្នកសំលៀងកាំបិត ស្នាក់នៅផ្ទះជួលក្រោយវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ជារៀងរាល់ថ្ងៃ ប៊ុន ឈឿន តែងតែជិះកង់ដឹកកូនៗទាំង ២ នាក់ ឆ្លងសាឡាង សំដៅទៅកាន់ផ្សារអរិយក្សត្រ ដើម្បីរកម៉ូយសំលៀងកាំបិត ដោយទទួលបានប្រាក់ចំណូលជាមធ្យមត្រឹមតែ ១ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈដែលខ្លួនត្រូវយកលុយនោះ

ទៅទិញទឹកដោះគោឱ្យកូនតូចផង និង ចំណាយទៅលើអាហារហូបចុកផងដែរ ។លោក ប៊ុន ឈឿន បានបន្ថែមថា បន្ទាប់ពីភរិយាទទួលមរណភាពទៅ អម្រែកទាំងអស់ត្រូវធ្លាក់មកលើស្មារបស់លោក ដោយត្រូវមើលថែកូនៗចំនួន ៥ នាក់សុទ្ធតែជាប្រុស ។ ដោយមើលឃើញពីស្ថានភាពជីវភាពកាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ និង មិនមានលទ្ធភាពចិញ្ចឹមកូនផងនោះ លោកក៏បានសម្រេចចិត្តយកកូនបងៗគេចំនួន ៣ នាក់

ឱ្យទៅបួសរៀននៅវត្តព្រែកអញ្ចាញ ឯកូនតូចៗ ២ នាក់ទៀត គឺត្រូវរស់នៅក្នុងបន្ទុករបស់លោក ។ជាមួយគ្នានោះដែរ លោកពុកដ៏តស៊ូរូបនេះ បានពោលពាក្យដ៏ក្ដុកក្ដួលនៅក្នុងចិត្តរបស់ខ្លួនថា «ខ្ញុំសុខចិត្តចិញ្ចឹមបីបាច់ថែរក្សាកូនៗរបស់ខ្ញុំ បើទោះបីជាមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនទៅលួចឆក់ប្លន់ ឬ សុំទានគេដែរ» ៕ប្រភព ៖ Dr.sochethchea