តារាចម្រៀងអ្នកនាងសុគន្ធ​ នីសា ពោលពាក្យបែបនេះ ក្រោយឃ្លាតឆ្ងាយពីស្រុកកំណើតមិនទាន់បានប៉ុន្មានផង

100

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយពី​ប្រកាស​ជាសះស្បើយ​ពី​ជំងឺ​កូវីដ ១៩ កាលពី​ចុងខែ​មីនា និង​បន្ត​ដាក់ខ្លួន​ដាច់​ដោយឡែក​នៅ ផ្ទះ​ពីរ​សប្ដាហ៍​ទៀត​នោះ តារាចម្រៀង​សំនៀង​ស្រទន់ អ្នកនាង សុគន្ធ និសា ស្ងាត់ៗ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ស ហរដ្ឋអាមេរិក

ដោយ​បង្ហាញ​វត្តមាន​នៅមុខ​ផ្ទះ​គ្របដណ្ដប់​ដោយ​ព្រឹល​ទឹកកក​សក្បុស​នៃ​ទីក្រុង​បូស្តុន កាលពី​ ថ្ងៃទី ១៦ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ។ដោយឡែក ទោះបីជាឃ្លាតចាកឆ្ងាយពីមាតុភូមិកម្ពុជាក៏ដោយ​ក៏អ្នក នាងនៅ​តែពោ​ល​ពាក្យនឹករលឹកដល់ប្រទេសកំណើតដោយយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង សុគន្ធ នីសា

បានបង្ហោះសារមួយឃ្លាថា៖ជំរាបសួរ ពុកម៉ែបងប្អូន​ ខ្ញុំមានការនឹករលឹកស្រុកខ្មែរណាស់​មិនយូទេខ្ញុំនឹងវិ​លត្រ​ឡប់​ទៅវិញ​ នឹកម៉ាក់​ នឹង​ បងប្អូនក្មួយៗខ្ញុំ​ នឹកហ្វេនៗ​ នឹកការងារ​ នឹកផ្ទះ​ នឹកកូន​ៗនឹ​កផ្លូ​វគ្រ​ប់កន្លែងដែលធ្លាប់បេីកឡានខ្លួនឯងទៅគ្រប់កន្លែងដែលខ្លួនឯងចង់ទៅ​៕ប្រភព៖ ហ្វេសប៊ុក