ទស្សនាទិដ្ឋភាព​ប្រជាពលរដ្ឋ​ជា​ច្រើន​ជូន​ដំណើរ​​ឯកឧត្ដម​ ម៉ៅ​ ធនិន​ ជាលេីក​ចុងក្រោយមុនផ្ទេរដំណែងពីខេត្ត ពោធិ៍សាត់ ទៅកាន់​ខេត្ត​ កំពត វិញ (មានវីដេអូ)

290

កំពត់ ៖ ជឿជជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃ​ព្រហស្បតិ៍​ ទី៣០ ខែកញ្ញា ឆ្នាំ២០២១​ នេះ​ បានត្រាស់បង្គាប់ឧត្ដម​ ម៉ៅ​ ធនិន​ ផ្ទេរភារកិច្ចទៅធ្វើជាអភិបាលខេត្តកំពតវិញ បន្ទាប់ពីកាន់ការងារជាអភិបាលខេត្តពោធិ៍សាត់ អស់រយៈពេលប្រមាណជា​ ៧ឆ្នាំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក នាយប់​ថ្ងៃ​ទី​០២​ ខែ​កក្ដដា​ ឆ្នាំ​២០២១​ នេះ​

មាន​ប្រជាជន​ជាច្រើន​បាន​នាំគ្នាមកជូន​ដំណើរ​ឯកឧត្ដម​ ម៉ៅ​ ធនិន​ ជាលេីក​ចុងក្រោយ​ មុននឹង​ឯកឧត្ដម​ចាកចេញពីខេត្តពោធិ៍សាត់ទៅកាន់​ខេត្ត​កំពត​ ។ ក្នុង​ទិដ្ឋភាព​នេះ​ ឃេីញថា​ពួកគាត់​ភាគច្រើន​បានសម្រក់ទឹកភ្នែកយំសោកជាខ្លាំង​ និងបានជូនពរដល់ឯកឧត្ដម​ ម៉ៅ ធនិន បានជោគជ័យជាមួយតួនាទីភារកិច្ចថ្មី ហើយជួបតែសេចក្តីសុខឈ្នះអស់ឧបសគ្គទាំងឡាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ សូម​ជម្រាប​ថា​ ឯកឧត្ដម​ ម៉ៅ ធនិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តពោធិ៍សាត់កាលពីឆ្នាំ២០១៤​

ហេីយក្នុងរយៈពេល៧ឆ្នាំលើទឹកដីខេត្តពោធិ៍សាត់ ឯកឧត្ដម​ ម៉ៅ ធនិន បានបន្សល់ទុកនូវស្នាដៃជាច្រើនលើការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា​ ព្រមទាំង​បានយកចិត្តទុកដាក់ក្នុងការបម្រើ និងដោះស្រាយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ​ ក្រោម​ការដឹកនាំប្រកបដោយមនោសញ្ចេតនា និងការស្រឡាញ់រាប់អានផុសចេញពីទឹកចិត្ត​ ទេីបធ្វើឱ្យ​ឯកឧត្ដម​ទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋយ៉ាង​ច្រើន​បែបនេះ។ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​