ចេះអើយចេះគួរអោយក្នាញ់ម៉ង! កូនប្រុស ពេជ្រ សូលីកា ម៉េចក៏ចេះយកដៃច្រត់ចង្ការអ៊ីចឹង ពេលមើលដល់ចប់ទើបដឹងថា (មានវីដេអូ)

171

ភ្នំពេញ ៖ ជឿជាក់អ្នកគាំទ្រភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀងស្រី ដែលមានសម្រស់ស្រស់ស្អាត វ័យក្មេង គឺ ពេជ្រ សូលីកា នោះ។ ស្ទើរតែគ្រប់បទ របស់ សូលីកា នៅតែឆក់យក បេះដូងអ្នកគាំទ្ររបស់ខ្លួនជាច្រើន ស្ទើរមិនគួរឲ្យជឿ នេះក៏ព្រោះតែ ទឹកដមសំនៀង និងការដាក់អារម្មណ៍មនោសញ្ចេតនាខ្លាំង នៅក្នុងបទចម្រៀង ដែលខ្លួនបានបកស្រាយ ធ្វើឲ្យគ្រប់គ្នា ស្តាប់ហើយ ស្តាប់ទៀត

កាន់តែលង់តាម។បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងសាងក្តីសុខជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេស គឺមានកូនប្រុសសំណព្វចិត្តម្នាក់ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ ដែលបានសម្រាលកាលពី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។ពីមួយថ្ងៃ ទៅមួយថ្ងៃ អ៊ារី វ៉េនស្ដេ ប្រែមុខមាត់ និងចូលចិត្តធ្វើ ស្ទីល (style) ប្លែកៗ គួរឲ្យកក់សំគាល់ និងគ្រឺត ខ្លាំងណាស់។ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ ពេជ្រ សូលីកា បានបង្ហោះរូបភាព និងវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដែលកូនប្រុស របស់ខ្លួនម្នាក់នេះ

ចេញស្ទីលថ្មីមួយទៀតហើយ គឺចេះយកដៃច្រត់ចង្ការ ពេលមើលដល់ចប់ គឺគាត់ចេះធ្វើតាមប៉ាៗគាត់សោះ។ពេជ្រ សូលីកា បានភ្ជាប់សារខ្លីមួយថា “ថាមើល អូនកំពុងមើលអី និយាយពីថា គ្មានមកម៉ាក់អីម៉ាតិច”។ឃើញបែបនេះ សូម្បីតែហ្វេនៗជាច្រើន ក៏បង្ហាញអារម្មណ៍គ្រឺតខ្លាំងណាស់ ដល់ថ្នាក់ចូល comment ថា ៖ ចូលចិត្តអូនខ្លាំងណាស់, គួរឲ្យស្រឡាញ់ដល់ហើយ, មហាក្នាញ់ហ្មង, មើលប៉ាៗគេ, ចេះណាស់, ចេះម្ល៉េះ កូនមាសម្តាយ, ខ្ញុំលង់ស្រឡាញ់ អ៊ារី វ៉េនស្ដេ ហើយ, កូនខ្ញុំដូចគ្នា និយាយពីថា អត់តាមខ្ញុំសោះហ្មង, មានក្តីសុខណាស់, ដូចប៉ាៗសុទ្ធ។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ទំាងអស់គ្នា។ប្រភព៖ ហ្វេសប៊ុក