ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើ់យថា លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង បានលើកឡើងធ្វើការប្រៀបធៀបទម្លាប់អ្នកមាន អ្នកក្រ ដោយថា អ្នកក្រ ដ្រាម៉ារឿងថយក្រោយ អ្នកមានគិតរឿងទៅមុខ នោះ បានធ្វើឲ្យមហាជនភាគច្រើន សម្ដែងការមិនពេញចិត្ត ធ្វើការប្រតិកម្មជាខ្លាំង។ក្នុងនោះដែរ លោកជំទាវ ចន ច័ន្ទលក្ខិណា បានចេញសារការពារវាគ្មិនខាងលើ ដោយអះអាងតាមរយៈការបង្ហោះសារថា កន្លងមកខ្ញុំបានមើលឃើញថា គាត់ជួយសង្គមច្រើនណាស់ ទាំងការលះបង់កម្លាំងកាយចិត្តចែករំលែកគំនិតវិជ្ជមានល្អៗដល់អ្នកជំនាន់ក្រោយ ជាពិសេស សិស្ស និស្សិត ដែលពុំទាន់រកឃើញនូវគោលដៅជីវិត ព្រមទាំងលះបង់ថវិការជាច្រើនដើម្បីជួយដល់សកម្មភាពសប្បុរសធម៌នានារហូតមក។ យើងមិនគួរយកពាក្យសម្ដីជ្រុលជ្រោះមួយម៉ាត់មកស.ម្លា..ប់គាត់បែបនេះទេ គឺហាក់ដូចជាសម្លា…ប់ទឹកចិត្តគាត់ដែលខិតខំដើម្បីសង្គម និង អ្នកជំនាន់ក្រោយ។គ្មានអ្នកណាល្អគ្រប់ដប់ទេ ខ្ញុំគិតថាគាត់និយាយនេះ ក្នុងចេតនាចង់បណ្តុះផ្នត់គំនិត និង ស្មារតីមនុស្សឱ្យមានទម្លាប់ល្អ ឱ្យមានការរីកចម្រើនល្អ អ៊ីចឹងពេលខ្លះយើងគួរបើកចិត្តកែទម្លាប់មិនល្អរបស់យើងកន្លងមកដើម្បីអភិវឌ្ឍន៍ខ្លួនឯង។យ៉ាងណាមិញ ឧកញ៉ា ហេង ឡុង ជាគូស្នេហ៍ជំទាវ ចន ច័ន្ទលក្ខិណា បានលើកឡើងដែរថា «រឿងខ្លះយើងគួរបើកចិត្តទូលាយបន្តិច ហើយងាកមកស្វែងយល់ពីគោលជំហរ និងចេតនាពិតរបស់អ្នកនិយាយ ដើម្បីជៀសវាងយល់មិនច្បាស់ បង្កើតជាការយល់ច្រឡំតែម្ដង។ ម្យ៉ាងទៀត យើងអាចសាកល្បងយកទ្រឹស្ដីមកឆ្លុះបញ្ចាំង តើត្រឹមត្រូវដែរទេ?។ខ្ញុំជឿថា គ្រប់វាគ្មិនទាំងអស់ […]
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយស្តាប់ពាក្យប៉ុន្មានម៉ាត់របស់ ជំទាវឧកញ៉ា តាំង ហ្គិចលៀង ដោយមានប្រើពាក្យ ទាក់ទងអ្នកក្រ ថា “ខ្ញុំឃើញអ្នកក្រ មានទំលាប់អាក្រក់មួយ ហើយវាជាចំនុចទំលាប់ល្អរបស់អ្នកមានទៅវិញ អ្នកមានគិតរឿងទៅមុខ អ្នកក្រ drama រឿងថយក្រោយ…”។ក្នុងនោះដែររឿងនេះបានធ្វើឲ្យ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ មានការមិនពេញចិត្ត ហើយក៏មានអ្នកខ្លះទៀត គាំទ្រ ចំពោះការលើកឡើងរបស់ ជំទាវឧកញ៉ា នេះផងដែរ ដោយមានហេតុផលផ្សេងៗគ្នា ស្តាប់ទៅម្យ៉ាងដែរ។ ក្នុងនោះ ក៏មានអ្នកខ្លះបានយកទ្រឹស្ដី របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលនិយាយថា “កុំមើលរំលងអ្នកក្រ ព្រោះខ្ញុំមិនដែលឃើញ ឧកញ៉ាសែងខ្មោចឧកញ៉ាយកទៅកប់ទេ។” ទៅភ្ជាប់ជាមួយទស្សន របស់ ជំទាវឧកញ៉ា តាំង ហ្គិចលៀង ហើយក៏មានធ្វើឲ្យ គ្រប់គ្នា មានការវែកញែកគ្នាកាន់តែខ្លាំងឡើង ឡើងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និង YouTube។ ដោយមិនទុកយូរទេ ធ្វើឲ្យ ឧកញ៉ា ម៉ុង ឫទ្ធី […]
ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាបានទស្សនារួចមកហើយ ទាក់ទងនឹងឃ្លីបវីដេអូមួយកាលពីចុងឆ្នាំ២០២២ ជាការលេីកឡេីងដោយលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង នៅលេីបណ្តាញសង្គមហ្វេសប៊ុក ក្រោមប្រធានបទ “អ្នកមានគិតរឿងទៅមុខ អ្នកក្រគិតរឿងទៅក្រោយ” ត្រូវបានមហាជនមួយចំនួនមានការមិនពេញចិត្ត និងរងការរិះគន់យ៉ាងចាស់ដៃផងដែរ។ ដោយឡែក កាលពីយប់ម្សិលមិញនេះ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង បានចេញមកធ្វេីការបកស្រាយនៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានខ្លឹមសាររៀបរាប់ដូចតទៅ៖«តោះស្តាប់វីដេអូពេញ ស្តាប់ឲ្យចប់ ស្តាប់ដោយស្មារតីចង់រីកចំរេីន អ្នកវិជ្ជមាន ស្តាប់រឿងអវិជ្ជមាន ក៏ទៅជាវិជ្ជមាន តែអ្នកអវិជ្ជមាន ស្តាប់រឿងវិជ្ជមាន ក៏ចេញអវិជ្ជមានដែរ ។ បងប្អូនអេីយ ឈប់វែកញែកទៅ ខ្ញុំមិនអីទេ អគុណណាស់មានមនុស្សជាច្រេីនបានផ្ញេីសារផង ផុសផង ការពារខ្ញុំផង លេីកទឹកចិត្តខ្ញុំ ខ្ញុំពិតជារំភេីបណាស់ នូវក្តីបារម្ភ និងក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាមានចំពោះខ្ញុំ។ ខ្ញុំសុខកាយ សប្បាយចិត្តជាធម្មតាទេ ព្រោះខ្ញុំមិនដែលមេីលងាយអ្នកក្រផង ខ្ញុំក៏ជាកូនអ្នកក្រ ( ម្តាយ ឪពុកខ្ញុំក៏ចេញពីបាតដៃទទេរដែរ ) ហេីយខ្ញុំក៏ធ្លាប់ក្រ ( ក្រចំណេះ ) ដោយសារតែក្រនឹងហេីយ ទេីបខ្ញុំខំ […]
ភ្នំពេញ ៖ មួយរយៈមកហើយដែលគេឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ជាដើម មានការបង្ហោះលើកឡើង ដោយជជែកវែកញែកពីប្រធានបទ «អ្នកមានអ្នកក្រ» ហើយមកដល់ពេលនេះ ប្រធានបទមួយនេះនៅតែក្ដៅគគុក ព្រោះមានអ្នកខ្លះថាមិនគួរមើលងាយអ្នកក្រ គ្មានអ្នកណាម្នាក់ចង់ក្រ ចង់លំបាកជាដើម ចំណែកខ្លះទៀតក៏បានបញ្ចេញគំនិតតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។ ដោយឡែក ងាកទៅមើលលោក ដួង សុខគា ដែលជាសិល្បករជើងចាស់ មានការគោរពស្រឡាញ់ពីបណ្ដាសិល្បករជំនាន់ក្រោយ ក៏បានបង្ហោះសារនិយាយពីប្រធានបទមួយនេះដែរ ដោយលោកបានផ្ដល់គំនិតហាក់បង្ហាញនូវចំណុចមួយចំនួន ឱ្យអ្នកអានមានការត្រិះរិះគិតពិចារណាឱ្យហ្មត់ចត់មុននឹងបញ្ចេញមតិអ្វីមួយ។ ក្នុងនោះដែរ លោក ដួង សុខគា បានរៀបរាប់ថា ៖ «មួយរយៈនេះឃើញតែគេនិយាយប្រៀបធៀបពីអ្នកមាន! អ្នកក្រ! ចង់សុំសួរបន្តិច តើការលើកឡើងរបស់អ្នក ចង់ដាស់តឿនឱ្យប្រឹងរក? ឬ ចង់ដៀល? ឬ ជាមេរៀនដែលចេះតែនិយាយយកល្អតែខ្លួនឯង? បើតាមខ្ញុំគិត ប្រហែលជាពួកគាត់មានបំណងល្អទេ តែមិនចេះនិយាយ! ក៏មានអ្នកខ្លះនិយាយតាម យកទ្រឹស្តីមកបន្ថែមឱ្យលើសក៏មាន! អ្វីដែលខ្ញុំបារម្ភគឺការបែងចែកវណ្ណៈ មើលងាយមើលថោកគ្នា វាយឫក មិនចេះជ្រោមជ្រែងជួយគ្នា។ បើចង់ឱ្យធូរធារទាំងអស់គ្នា គប្បីជួយដោយវិធីផ្សេងៗដែលមានទាំងក្តីស្រឡាញ់ មានទាំងប្រសិទ្ធភាព!»។ លោកបន្តថា ៖ «ចាំពាក្យចាស់ទេ? សំពៅ […]
ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កន្លងទៅ ខាងផលិតកម្ម Galaxy Navatra ដែលដឹកនាំផ្ទាល់ ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរនោះ បានរៀបចំថតចម្រៀងខ្នាតយក្ស មួយទៀតហើយ ដែលមានអ្នកចូលរួមរាំ ដល់ទៅ ៥០០ អ្នកឯណោះ ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ហើយកាន់តែពិសេស នោះ ទំាងគ្រូ និងសិស្ស បានចូលរួមនេះសុទ្ធតែនៅ សាលាវិចិត្រសិល្បៈ ថែមទៀតផង មើលទៅរាំពិតជាស្រុះគ្នា ទាក់ភ្នែកណាស់។ដោយឡែក នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ ខាងផលិតកម្មយក្សនេះបានបញ្ចេញចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “បង្គាប់ថ្លៃឡេ” សម្រាប់ត្រៀមទុករាំកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតចូលមកដល់ខាងមុខនេះ ពិសេសមានអ្នករាំរហូតដល់ទៅរាប់រយនាក់ឯណោះ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ទាក់ភ្នែកមែនទែន ឃើញហើយ មិនសរសើរមិនបាន។ បទនេះដែរ ជាការនិពន្ធ Melody និងទំនុកច្រៀង ដោយ កញ្ញា យ៉ង់ ចន្ទនីតា […]
ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថាកាលពីប៉ុន្មានថ្ងៃមុននេះ ករណីអំ..ពើ..ហិ..ង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វា…យប្រពន្ធខ្លួនឯងឲ្យរ…បួ.សធ្..ងន់ ដែលត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អេីល និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនយ៉ាងច្រើន។ក្នុងនោះដែរ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃ ប្រើអំ..ពើ..ហិ..ង្សា គំ…រា..មកំ.ហែ.ងបា…ញ់ស.ម្លា.ប់ និងប្រើពាក្យសំ.ដី.ដៀ.ល ជេ.ប្រ.មា.ថ។ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង។ តួយ៉ាង កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ត្រីជាប្រពន្ធបានចេញមុខធ្វើការ Live ជាវីដេអូបកស្រាយអំពីរឿងរ៉ាវ.វិ.វា.ទក្នុងគ្រួសារខ្ទេ.ចគ្មានសល់ តាំងពីពេលចាប់ផ្តើមដំបូងអ្នកទាំងពីរជាសង្សារនឹងគ្នារហូតជ្រុលមានកូន ព្រោះតែការមិនជឿជាក់ក៏ឈានដល់ការប្តឹងផ្ដល់គ្នាទៅវិញទៅមក ។ យ៉ាងណាមិញ ក្រោយពីសម្របសម្រួលគ្នារួចរាល់ ជាមួយចំណងដៃចំនួន ៥មុឺនដុល្លា និងវិលត្រលប់មកកាន់ដៃគ្នាសាងគ្រួសារមិនទាន់បានប៉ុន្មានឆ្នាំផង បែរជាកេីតមានរឿងរ៉ាវទំនាស់ជាច្រើនឈានដល់ការប្រេីប្រាស់អំពីហិ.ង្សា ធ្វើឲ្យរូបនាងជាប្រពន្ធអស់ទ្រាំលែងបាន ទេីបបានជាលួ.ចប.ង្ក.ប់កាមេរ៉ាក្នុងផ្ទះ និងបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដេីម្បីឲ្យមហាជនជួយរកយុត្តិធម៌ដល់ខ្លួន។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយថ្មីៗនេះ អ្នកគាំទ្រតារាចម្រៀង ជី ដេវីត បាននាំគ្នាជជែកវែកញែកជាថ្មី ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមអ្នកចម្រៀងអកកាដង់ ដែលយកបទចម្រៀង How about now របស់ ជី ដេវីត ថា កុំតែមាន How about now Version អកកាដង់ កុំអីបទចម្រៀងមួយនេះ មិនផ្ទុះការខ្លាំងដូចបច្ចុប្បន្ននោះទេ។ ក្នុងនោះដែរ រឿងរ៉ាវមួយនេះ ហាក់ផ្ទុះប្រ..តិ..ក..ម្មជាថ្មីពីបណ្ដាមហាជន ក្រោយគណនីហ្វេសប៊ុកមួយឈ្មោះ Thik TK ដែលគេស្គាល់ជាម្ចាស់តន្រ្តីអកកាដង់នោះ បានចែករំលែកនូវការលើកឡើងរបស់ ជី ដេវីត ដែលអរគុណដល់អ្នកចម្រៀងបទ How about now អកកាដង់ ដែលយកបទចម្រៀងរបស់លោកទៅច្រៀងត ធ្វើឱ្យបទមួយនេះកាន់តែល្បីខ្លាំងឡើង ហើយដាក់ Caption ថា ៖ «ល្បីដែរ តែបងវីតមិនហៅសោះ បានត្រឹមអរគុណ! មានតែធ្វើបទថ្មីខ្លួនឯងហើយមើលទៅ»។ យ៉ាងណាមិញ ការលើកឡើងរបស់ ម្ចាស់តន្រ្តីអកកាដង់រូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះការវែកញែក ហើយក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកម្នាក់បង្ហោះសារយ៉ាងចាក់ដោតឆ្លើយតបទៅវិញថា […]
ភ្នំពេញ៖ កាលពីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែលម៉ោង២០ និង៣០នាទី ករណីគំ.រា.មកំ.ហែង បង្ហោះវីដេអូ និងរូបភាពអា.ស.អា.ភា.សជាសាធារណៈទៅលើឈ្មោះ យ.ន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ កើតឡើងនៅចំណុចភូមិឃ្មាស់ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្ដាលសន្តិសុខ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ,ឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនការងារព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងអង្គភាពការពារកុមារCPU ។ ក្នុងនោះដែរ ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាអោយបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ ,ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាចំនួន ០១នាក់ ឈ្មោះ […]
ហ្វេសប៊ុក ៖ ថ្មីៗនេះប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយករណីគំ..រា.មកំ.ហែ.ងបង្ហោះវីដេអូ និងរូបភាពអា.ស.អា.ភា.សជាសាធារណៈរបស់នារីម្នាក់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាចំនួន ០១នាក់ ឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ គួររំលឹកផងដែរនៅឆ្នាំ២០២០ ជនរងគ្រោះ បានស្គាល់ម្ចាស់គណនី Facebook ឈ្មោះ Hea Da […]
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយពីផលិតកម្មថោន បានធ្វើការបញ្ចេញនូវបទចម្រៀងមួយបទដែលមានចំណងជើងថា ស្រឡាញ់ស្រីចាស់សម្បូរលុយចាយ ដែលច្រៀងដោយអ្នកនាង យក់ ថិតរដ្ឋា ។ ក្រោយពីវីដេអូនោះមិនទាន់ចេញបានប៉ុន្មានម៉ោងផង ស្រាប់តែអ្នកនាងយក់ថិតរដ្ឋា ត្រូវបាបមនុស្សមួយចំនួនធ្វើការសើចចំអក និងធ្វើការពេបជ្រាយ មើល ងា….យ ទៅលើរូបរាងរបស់អ្នកស្រី ថាមានភាពធាត់ហួស មិនសាកសមជាអ្នកចម្រៀង ព្រមជាមួយនឹងពាក្យឡកឡឺយជាច្រើនទៀតផងដែរ ។ តួយ៉ាង ក្រោយពីប្រពន្ធរបស់ខ្លួនត្រូវបានមនុស្សមួយចំនួនធ្វើការមើលងាយ លោក ឃុំ ប៉ុណ្ណាដែត មិននៅស្ងៀមទ្រាំឱបដៃឈរមើលនោះឡើយ ដោយលោកបានបញ្ចេញសារប្រតិកម្មធ្ងន់ៗទៅកាន់អ្នកទាំងនោះដោយបានធ្វើការសរសេរបង្ហោះនៅលើបណ្ដាញគណនីហ្វេសប៊ុកលោកថា ៖ «គ្រាន់តែភរិយាបស់ខ្ញុំធាត់ តេីគាត់ខុសមែនទេ? ទាំងខ្លួនគាត់ត្រូវចំណាយពេលពីគ្រួសារមួយចូលក្នុងStudio ស្រែកច្រៀង ហេីយមកបង្ហាញខ្លួនអោយគេថាអោយគាត់បែបនេះ សួរថាតេីនៅពីក្រោយការធាត់របស់គាត់មានបញ្ហាអីខ្លះ? បេីអ្នកមេីលភរិយាមិនចូលភ្នែកអ្នកអាចអូសរំលងបាន យល់ទេ? ភរិយាខ្ញុំគាត់លក់សំលេង មិនលក់ខ្លួនទេ លក់សម្រស់ទេ ប្រយត្ន័បាបអាប្អូនស្រី ពេលមានប្តី និងមានកូនស្រីភាគច្រេីនគឺប្តូររូបរាងជាធម្មតា ប្អូនមិនចូលចិត្តតែបងចូលចិត្ត មិត្តភក្រ័ និង Fanគាត់ចូលចិត្ត ចុងក្រោយជូនពរប្អូនសម្រស់នៅស្ថិតស្ថេរជាអមត: ជឿថាបងប្អូនស្រីៗដែល ធាត់គឺគាត់យល់អារម្មណ៏មួយនេះ។