រំភើបចិត្តណាស់! លោក ផែង វណ្ណៈ បានប្រគល់​ ទុរេន​ ចំនួន​ ១៥​ គីឡូ​ក្រាម ជូនដល់ក្មួយៗ៣នាក់ និង ជូនថវិកាដល់ពួកគេក្នងម្នាក់ៗទទួលបាន

293

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយនូវរឿងរ៉ាវក្មេងប្រុសចំនួន ៣នាក់ ស្ថិតនៅខេត្ដកំពត ព្រោះតែឃ្លានផ្លែទុរេនខ្លាំងពេក បានលួចចូលទៅក្នុងចំការរបស់គេ ដោយលួចបេះទុរេនមួយផ្លែយកមកញ៊ាំ ហើយក៏ត្រូវបានម្ចាស់ចំការតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ហើយក្រោយមក ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានអញ្ជើញឪពុក-ម្តាយ ជនសង្ស័យមកធ្វើកិច្ចសន្យា អប់រំ ណែនាំ និងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន។ដោយឡែក ក្រោយទទួលបានដំណឹងនេះរួចមក កាលពីម្សិលមិញនេះ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដោយក្ដីអាណិតអាសូរទៅដល់ក្មេងប្រុសខាងលើ លោក ផែង វណ្ណៈ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដ៏មានប្រជាប្រិយភាព

បានប្រកាសស្វែងរកក្មេងប្រុសទាំងនោះ ក្នុងគោលបំណងចង់ទិញផ្លែទុរេន ដើម្បីឱ្យពួកគាត់បរិភោគ។ជាក់ស្តែង លោក ផែង វណ្ណៈ បានធ្វើការលើកឡើង នៅលើគេហទំព័រ ហ្វេសប៊ុករបស់លោក ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”បងប្អូន​ណាស្គាល់​ផ្ទះក្មេងលួចទុរេន ប្រាប់ខ្ញុំផងខ្ញុំចង់ទិញទុរេន ១០គីឡូក្រាម អោយគាត់ហូប​ បេីមានលេខ​ ទូរស័ព្ទ​ ឪពុកម្ដាយ​ក្មេង​នោះ​ប្រាប់​ខ្ញុំ​ផង​។ សូម​អរគុណ​“។យ៉ាងណាមិញ ក្រោយការប្រកាសស្វែងរករបស់លោក ផែង វណ្ណៈ រួចមក ពេលនេះ ពេលនេះក្រុមការងាររបស់លោក បានជួបនឹងក្មេងប្រុសទាំង៣នាក់នេះហើយ និងបាននាំយកទុរេនចំនួន ១៥គីឡូក្រាម

រួមនឹងថវិកាមួយចំនួនផងដែរ ឧបត្ថម្ភទៅដល់ក្មេងទាំងនោះ។ លោកក៏បានបញ្ជាក់ផងដែរថា សកម្មភាពរបស់​គាត់ គឺមិនបានលេីកទឹកចិត្តចោរទេ​ តែជា​សកម្មភាព​មនុស្សធម៌ ​ដែល​បានធ្វើ​ចំពោះ​ជនក្រីក្រតែ​ប៉ុណ្ណោះ​។ក្នុងនោះដែរ លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងថា៖ «នៅព្រឹក​ថ្ងៃទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ ខ្ញុំបានប្រគល់​ទុរេន​ ចំនួន​ ១៥​ គីឡូ​ក្រាម​ និង​ថវិកា​មួយចំនួន​ ៦០​ម៉ឺន​រៀល​ ជូនដល់ក្មួយៗ៣នាក់​ ដែល​ឃ្លានទុរេនតែអត់លុយទិញ​បានលួចបេះ​ផ្លែ​ទុរេន​គេ​១ផ្លែ​។ ក្មួយ​ប្រុស​ម្នាក់​ៗទទួលបាន​ ទុរេន​ ៥គីឡូក្រាម​ ថវិកា​ ២០​មុឺន​រៀល​។ តំណាង​របស់​ខ្ញុំ​បានអប់រំ​ ណែនាំ​ បន្ថែម​ដល់ក្មួយៗទាំងបី​ ត្រូវ​កែប្រែ​ខ្លួន​អោយក្លាយ​ជាក្មេង​ល្អ​ ហេីយត្រូវឈប់លួចគេតទៅទៀត​។ សកម្មភាពរបស់​ខ្ញុំ​បាទមិនបានលេីកទឹកចិត្តចោរទេ​ តែជា​សកម្មភាព​មនុស្សធម៌​ដែល​បានធ្វើ​ចំពោះ​ជនក្រីក្រតែ​ប៉ុណ្ណោះ​»។ប្រភព៖ ហ្វេសប៊ុក