អុញនោះ! ផ្ទុះការរិះគន់ជាខ្លាំងក្រោយឡាន Rolls Royce របស់អ្នកនាងLove Riya ចតនៅមុខវាំងបញ្ច្រាស់ទិស (មានវីដេអូ)

384

ភ្នំពេញ ៖ មហាជនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានទទួលជ្រាបដឹងហើយថា អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាញដ៏មានឈ្មោះល្បីល្បាញ ថែមទាំងមាន​រូប​សម្រស់​ស្រស់​ស្អាត​ និងមានភាពសុិចសុីគួរឲ្យ​ទាក់ទាញថែម​ទៀត​ផង។ជាក់ស្តែង កាលពីម្សិលមិញនេះ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វីដេអូឃ្លីបមួយ បានធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង

ចំពោះសកម្មភាពរថយន្ដម៉ាក RollRoyce ពណ៏ស មួយគ្រឿង ដែលត្រូវបានគេស្គាល់ថា ជារបស់អ្នកនាង Love Riya បានចតបញ្រ្ចាស់ទិសចរាចរណ៏ មិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេង ស្ថិតនៅមុខព្រះបរមរាជវាំង ក្បែរព្រះអង្គដង្កើ បង្កធ្វើឲ្យមានការកកស្ទុះចរាចរណ៍យ៉ាងខ្លាំង។ក្នុងនោះដែរ ចំពោះវីដេអូឃ្លីបមួយនេះ ត្រូវបានមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងចាស់ដៃ

និងបានលើកឡើងថា ម្ដេចមិនរកកន្លែងចតឡានឲ្យបានត្រឹមត្រូវសិន មុននឹងចុះទៅអុជធូប ឬក៏អាងថាខ្លួនមានទឹកលុយចង់ធ្វើអ្វីបានតាមតែអំពើចិត្ដឬ? ហើយអ្វីដែលកាន់តែហួសចិត្ដនោះ គឺបើកសញ្ញាសុំផ្លូវ យ៉ាងរំភើយថែមទៀតផង។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក