នេះ​ហើយ​ជា​ផ្ទះ​រស់​នៅ​សព្វថ្ងៃរបស់​ CristianoRonaldo តម្លៃ​​ជាង…

252

សម្រាប់​អ្នក​ដែល​តាមដាន Instagram របស់​​  Cristiano Ronaldo នោះ​អ្នក​នឹង​ឃើញ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ធំ​របស់​គេ។ ជា​រឿង​ៗ​កីឡាករ​មាន​ប្រាក់​​អាទិត្យ​ច្រើន​ជាង​គេ​ប្រចាំ​ Real Madrid រូប​នេះ​តែង​បង្ហាញ​ពី​សកម្មភាព​ហ្វឹកហាត់​ ផ្សព្វផ្សាយ​ផលិតផល ជីវភាព​គ្រួសារ និង​សម្ភារៈនិយម​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម​​ខ្លួន​។

ក្នុង​នោះ​កីឡាករ​ព័រទុយហ្គាល់​​ក៏​បាន​បង្ហាញ​នូវ​រូបភាព​ទិដ្ឋភាព​​ទាំង​ក្នុង​នៅ​ក្រៅ​ផ្ទះ​របស់​គេ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់ Pozuelo de Alarcon ក្នុង​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​​ផង​ដែរ។ ផ្ទះ​នោះ​មាន​ទំហំ​​ដី​ ៨ ៦០០​ម៉ែត្រ​ការ៉េ មាន​បន្ទប់​ទឹក​៨ បន្ទប់​គេង​៧ អាងហែលទឹក និង​មាន​តម្លៃ​​ជាង​៦,៥​លាន​ដុល្លារ។ តោះ! ចូល​មើល​ផ្ទះ Ronaldo ទាំង​អស់​គ្នា​ឡួយ​បែប​ណា? ​​