អុញនោះ! ក្រោយលោកអ៊ឹម ជីវ៉ា​ បានផ្តល់លុយជូន​កែវ រំចង់ ​រួចមកស្រាប់តែលោកបានបង្ហោះសារយ៉ាងចាក់ដោតទៅកាន់អ្នកទើសទាំងឡាយថា

137

ភ្នំពេញ ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ តារា​សម្ដែង​អ៊ឹម ជីវ៉ា ក៏បាន​ធ្វើការ​ឆ្លើយតប​ចំពោះ​ការរិះ គន់ ដោយ​ប្រាប់​កុំ​ឲ្យ​ចេះដឹង​រឿង​អ្នកដទៃ ហើយ​សាង​អំពើ​ល្អ​ឲ្យ​បាន​ច្រើន ក្រោយ​ខ្លួន អាណិត​តារា​Tik Tok​សុខា រួច​ផ្ដល់​ឱកាស​ឲ្យ​នាង​ចូល​សិល្បៈ​ ហើយ​ទទួល​បាន​ការ​មិន​ពេញចិត្ត​ច្រើន​ពី​មហាជន​នោះ​។ក្នុងនៅហដែរ តារា​សម្ដែង​រូប​នេះ បាន​បង្ហោះ​សារ កាលពី​យប់មិញ​ដូច្នេះ​ថា «​បើ​យើង​ដើរ​ក្នុងសង្គម ត្រូវ​រៀន​បើក​ចិត្ត​អោយ​ទូលាយ កុំ​ខ្វល់ និង​ចេះដឹង​រឿង​អ្នកដទៃ កុំ​ច្រ ណែន​ឈ្នា នីស បំបែក បំបាក់​អ្នកដទៃ និង​អភ័យ​អោយ​មនុស្ស​ជុំវិញខ្លួន​អោយបាន​ច្រើន កុំ​កាន់ ​ភ្លើង ​គំ នុំ ភ្លើង កំហឹង ក្នុង​ចិត្ត ជួយ​អ្នកណា​បាន​ប៉ុណ្ណា​ជា​សិទ្ធិ​របស់​យើង

មិនមែន​ទៅសុំ​លុយ​អ្នក​ទាំង​នោះមក​ចាយ ឬ​សុំ​បាយ​ពួក​អ្នក​និយាយ​ទាំង​នោះមក​ស៊ី​ទេ សាង​អំពើ​ល្អ​អោយ​ច្រើន​យើង​នឹងមាន​សេចក្តីសុខ​ផ្លូវចិត្ត អំពើ​ល្អ​មិន​សាបសូន្យ​។ ដោយ​ក្តី​គោរពៈ អ៊ឹម ជីវ៉ា​»​។​ជាក់ស្តែង មុននឹង​បង្ហោះ​សារ​ខាងលើនេះ នៅ​យប់​ថ្ងៃ​ដដែល​នោះ លោក​ក៏បាន​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​ដោយ​ផ្ដល់​ថវិកា​ជូន​កីឡាប្រដាល់​ល្បីឈ្មោះ​កែវ រំ​ចង់​ផង​ដែរ ដោយ​បាន​រៀបរាប់​ដូច្នេះ​ថា «អ្វី​ដែល​ខ្ញុំ​ជួយ​បាន​គឺ​ជួយ​ទាំងអស់ មិន​ប្រកាន់​ថា​កីឡាករ​ឬ​សិល្បករ​ថ្មី​ចាស់​ឡើយ ទោះបី​សិល្បករ​និង​កីឡាករ​មួយចំនួន​មើលមិនឃើញ​ទង្វើ​ល្អ​របស់ខ្ញុំ

នោះ​ជា​រឿង​របស់​ពួកគាត់ ខ្ញុំ​មិន​ខ្វល់​ពី​អ្នក​ទាំង​នោះឡើយ សំខាន់​ខ្ញុំ​បានធ្វើ​ហើយ ជួយ​មិនមែន​ចង់បាន​អី​មកវិញ​ទេ តែដោយសារ​ចូលចិត្ត​កីឡាករ​ឃើញ​គាត់​មាន​ទុក្ខ​លំបាក​យើង​ត្រូវតែ​ជួយ កែវ​រំ​ចង់​ជា​កីឡាករ​ល្អ​ចេះដឹង​ចេះ​គោរព​ស្រលាញ់​មនុស្ស​នៅ​ជុំវិញខ្លួន អំពើ​ល្អ​មិន​សាបសូន្យ ។ ដោយ​ក្តី​គោរពៈ អ៊ឹម ជីវ៉ា​។​យ៉ាងណាមិញ គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក​អ៊ឹម ជីវ៉ា បាន​ចុះទៅ​សម្ភាសន៍​ផ្ទាល់​ដល់ផ្ទះ​តារា​Tik Tok សុខា ហើយ​បាន​ដឹង​ថា​ នាង​ជា​ក្មេង​ម្នាក់​គួរ​ឲ្យ​អាណិត​មែនទែន។ ក្រោយមក​ក៏បាន​យក​នាង​មក​ភ្នំពេញ និង​បាន​ផ្ដល់ឱកាស​ឲ្យ​នាង​ចូលរួម​ថត​ស្ព​ត​អប់រំ​ទៀត​ផង ធ្វើ​ឲ្យ​មហាជន ផ្ទុះ​ការ​រិះ គន់​ជាច្រើន ក្នុងនោះ​មាន​ទាំង​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​វង្ស ណ​យ ផងដែរ៕ប្រភព៖តារា