អុញនោះ! បែកធ្លាយការពិតក្មួយស្រីរបស់តារាសម្តែងកញ្ញាដេ​ន​នី ក្វាន់ តាមពិតជាកូនរបស់

1040

ភ្នំពេញ​ ៖​ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយតារា​សម្ដែង និង​ជា​អ្នកលក់​ផលិតកម្ម​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​ម្នាក់ កញ្ញា បាន​អះអាងថា «​រាល់ថ្ងៃនេះ​មានកូន​ស្រី​ម្នាក់​នៅក្បែរ​គឺ​គ្រប់គ្រាន់​ហើយ មិនត្រូវ​ការ​ប្តី​អី​ទៀត​ទេ ព្រោះ​ជីវិត​គ្រួសារ​ឆ្លងកាត់​ឆ្អែត​អស់ហើយ​» ហើយ​ពេល​អ្នកគាំទ្រ​សួរនាំ​នោះ​ នាង​ថា​ជា​កូន​ខ្លួន។ជាក់ស្តែងកញ្ញា ដេ​ន​នី ក្វាន់ បាន​អះអាង​បែបនេះ តាមរយៈ​ការ​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ក្មួយ​របស់ខ្លួន នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ​«Denny Kwan» នា​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ។ក្នុងនោះដែរ ក្រោយពី​មាន​ការ​លើក​ឡើង​ខាង​លើ​នោះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Kim Jymin» បាន​បញ្ចេញមតិ​ថា

ជីវិត​មាន​ប្តី​មានគ្រួសា​ទោះជា​ការ​ពី​បី​ដង​រសជាតិ​ក៏​ដដែលៗ​គ្នា និង ដូច​តែ​គ្នា​ទេ មិនបាច់​មាន​ប្តី​ទៀត​ក៏​មិន​អី​ដែរ សំខាន់​មានតែ​កូនស្រី​ស្រស់​ស្អាត រង់ចាំ​មើល​ពេល​គាត់​ប្រែប្រួល​ការរីក​ធំធាត់ និង​ការ​ផ្លាស់​ប្តូរ​រស់នៅ សប្បាយ​ជាង។យ៉ាងណាមិញ អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ កុមារី​ម្នាក់ ដែលមាន​រូបរាង​ស្រស់​ស្អាត ហើយ​នាង​ធ្លាប់​អះអាង​ប្រាប់​គេ​គ្រប់គ្នា​ថា​ជា​ក្មួយ​នោះ

ពេលនេះ បែរជា​ប្រាប់​គេ​ថា​ជា​កូន​របស់​ខ្លួន​ទៅវិញ​។ ជាក់ស្ដែង ពេល​គេ​សួរ​ថា នេះ​ជា​កូន​បង​មួយ​ណា​នោះ ស្រាប់តែ​ដេ​ន​នី ក្វាន់​ឆ្លើយ​យ៉ាងខ្លី​ថា «​ចា​កូន​ខ្ញុំ​»​។ ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ​«​ស្រី​នាង បោះ​ដុំ គ្រឿងក្រអូប​» បាន​បញ្ចេញយោបល់​ថា «​គាត់​ជា​កូនរ​បស់បង​បង្កើត​មែន​បង​ ខ្ញុំ​ស្មានតែ​កូន​បង​ចោម​ខ្វាន់ ស្អាតៗ​ណាស់​បង​»៕ប្រភព៖តារា