វាសនាមនុស្សមើលមិនឃើញទេ! អ្នកនាងទ្រី ដាណា ធ្លាប់ឆ្លងកាត់ពីបាត់ដៃទទេ ជួបនៅទុក្ខវេទនា និងភាពមើលងាយជាន់ឈ្លី​ ប៉ុន្តែ អ្វីដែលយើងអាចធ្វើបាន គឺរក្សា

144

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ លោកស្រី ទ្រី ដាណា ដែលទង្វើរសប្បុរសធម៌របស់ កំពុងទទួលបានការគាំទ្រខ្លាំង គួរឲ្យកត់សំគាល់ ពីសំណាក់មហាជនទូទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ដោយឡែកអ្នកស្រីគឺជា ស្ត្រីម្នាក់ ដែលកំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនផងដែរ ដោយមានការគាំទ្រជាច្រើន ពីអតិថិជនរបស់ខ្លួន។យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ នេះ ក្រោយមុខជំនួញ ដែលកំពុងតែទទួលជោគជ័យនេះ មានរឿងជាច្រើន ដែលមានអ្នកខ្លះមិនទាន់បានដឹង។ ហើយ លោកស្រី បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារដ៏មានន័យមួយថា ៖ «វាមិនមែនជាការងាយស្រួលទេ ដែលមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ពីបាត់ដៃទទេ

រហូតមកដល់ពេលនេះ​ ប៉ុន្តែវាជាការកំណត់គោលដៅ ហើយនិងការធ្វើគ្រប់ជំហានទាំងអស់ សុទ្ធតែមានការលំបាក។មនុស្សម្នាក់ៗ សុទ្ធតែធ្លាប់ឆ្លងកាត់ នូវការលំបាក និងទុក្ខវេទនា និងភាពមើលងាយជាន់ឈ្លី និងជាន់ពន្លិច ពីអ្នកដទៃគ្រប់គ្នា ​ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺរក្សានូវភាពស្មោះត្រង់ ទំនួលខុសត្រូវខ្ពស់ នៅលើអ្វីដែលខ្លួនបានធ្វើ ហើយខិតខំតស៊ូធ្វើវា ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយគ្មានទេពាក្យថាហត់នឿយ។ការចាប់ផ្ដើមពីចំណុចសូន្យ

រហូតមកដល់ពេលនេះ វាមិនមែនជាការងាយទេ វាលំបាកខ្លាំងណាស់ ដូចនេះមនុស្សម្នាក់ៗ គ្មានអ្នកណាស្រួលជាងអ្នកណាឡើយ គ្រាន់តែគេមិននិយាយ​ ប៉ុន្តែអ្វីដែលនាងខ្ញុំចង់ប្រាប់ថា នៅពេលនេះ គឺ ការតស៊ូ ភាពអំណត់ អត់ធ្មត់ និងការចេះចែករំលែក ទៅកាន់អ្នកដទៃ វានឹងធ្វើឱ្យយើងទទួលបាននូវលទ្ធផលពិត និងជាទីគាប់ចិត្ត​»៕ប្រភព៖ ហ្វេសប៊ុក