ជាវាសនាឬព្រហ្មលិខិត! ជួបគ្នាដំបូង បងយកលែសប្រើអូនអោយហាន់បន្លែទាំងដែលមិនដែលស្គាល់គ្នាសោះ តាមពិតជាល្បិចដើម្បីចង់

425

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានយល់ជ្រាបច្បាស់ហើយថា ពេលខ្លះ​មនុស្សពីរនាក់មិនដែលស្គាល់គ្នាសោះ​ បែរជាអាចក្លាយជាប្តីប្រពន្ធ​ និងអាចរស់នៅជាមួយគ្នាដ៏ចាស់សក់ស្កូវផងដែរ​ តើវាជារឿងដែល​ចៃដន្យ​ឬ? ដោយឡែក​ ​ក្រឡេក​មកមេីលគូស្នេហ៏មួយគូនេះវិញ​ ពិតជាមាននិស្ស័ជាមួយគ្នាណាស់ ទើបបានជាបណ្តាលឲ្យមកជួបគ្នា​ ទាំងដែលពីមុនអ្នកទាំងពីរគ្រាន់តែជា​ហ្រ្វេន​ហ្វេសប៊ុក​គ្នា​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​ក្រមុំ​ដែលមាន​ឈ្មោះ Socheata Nâtàyå បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ ៖ «ជាវាសនាឬព្រហ្មលិខិត😍ប៉ាបងនិងប៉ាអូនជាមិត្តភក្កិនិងគ្នា ដល់ពេលមានកូន៣នាក់ដូចគ្នា ហើយប្រុស២ ស្រី១ដូចគ្នាទៀត🤣 តែអ្វីដែលសំខាន់កូន៣នាក់សុទ្ធតែជាមិត្តភក្កិនិងគ្នាទាំងអស់😊 តែអូនមិនដែលស្គាល់បងទេមិនដឹងថាបងជាបងប្រុសមិត្តភក្កិអូនផង 😂 លុះថ្ងៃមួយអូនបានទៅខួបកំណើតប្អូនបង

ទៅដល់មិនទាន់បានអង្គុយផងបងហ៊ានប្រើអូនអោយហាន់បន្លែទាំងដែលមិនដែលស្គាល់គ្នាសោះ😏តាមពិតជាល្បិចបងចង់និយាយជាមួយអូនសោះ😂តែក៏សុំសសើចិត្តបងដែលបងសុខចិត្តលួចស្រលាញ់អូនអស់2ឆ្នាំមិនហ៊ានប្រាប់ទេសុខចិត្តអោយប៉ាបងចូលដណ្ដឹងម៉ង់។ Leanghuo Hok🤵🏻💍👰🏻 Socheata Nâtàyå ។ដោយឡែក ក្រោយបង្ហោះសារបែបនេះធ្វើអោយមិត្តភក្ក័ ជាច្រើនមានការស្ងើចសរសើរនិងរំភើបចិត្តជំនួសគាត់ជាខ្លាំងដែលបានជួបស្នេហ៏សមតាមបំណង។ប្រភព៖ Socheata Nâtàyå