មិនគួរឱ្យជឿទេ! បងស្រីម្នាក់ បានស្លា ប់បាត់បង់ជីវិតយ៉ាងគួរអោយសង្វែកដោយសាររឿងញាំរបស់នេះ

17335

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំជួលចិត្តជាខ្លាំងដោយដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត បានកើតឡើងចំពោះក្រុមគ្រួសារមួយ កាលពីព្រឹកមិញនេះ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើអោយនៅក្នុងក្រុមគ្រួសារមួយនេះ មានទុក្ខជាទំងន់ ព្រោះត្រូវបាត់បង់សមាជិកដែលជាមនុស្សជាទីស្រលាញ់ ព្រោះតែរឿងមួយមិនគួរឲ្យជឿ បានឆក់យកជីវិតគាត់ទៅ ទាំងនៅអាឡោះអាល័យ។ជាក់ស្តែង បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Mrr Yuth បានបង្ហោះសារមួយឃ្លា ដោយមានខ្លឹមសារថា៖ «មិនគួរឱ្យជឿទេ Sreyneang Korn

ទើបនឹងនិយាយជាមួយខ្ញុំទេ ហេតុអីក៏លឿនយ៉ាងនេះ សូមបងស្រីកុំឲ្យកើតជាតិក្រោយដូចជាតិហ្នឹងទៀត អាយុខ្លីណាស់ ចូលរួមរំលែកទុក្ខផង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឃ្លាតឆ្ងាយជារៀងរហូត»។ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើ

ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងចំពោះមូលហេតុ នៃការស្លា ប់ របស់បងស្រីខាងលើ តាមរយៈក្នុងខមិន គឺស្លា ប់ ដោយសារតែ ពុលចំណីអាហារ (ពុលខ្ចៅ) តែឥលូវគាត់បានធ្វើការកែប្រែវិញហើយ ដោយរៀបរាប់ថា «🙏សូមអធ្យាស្រ័យផងដោយសារតែមិនដឹងព័ត៌មានបានច្បាស់អស់ មិនមែនញ៉ាំខ្ចៅបពុលទាំងអស់នោះទេគឺគាត់ញ៉ាំអាហារចំរុះចូលគ្នាហើយក៏រាកក្អួត»។ ទន្ទឹមនឹងនោះ ក្រោយទទួលបានដំណឹងមរណភាពរបស់បងស្រីខាងលើរួចមក មហាជនបានសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។ប្រភព៖ ហ្វេសប៊ុក