អុញនោះ!​ កីឡាករប្រដាល់ វង្ស ណយ បានបង្ហោះសារមួយយ៉ាងចាក់ដោត ក្រោយផ្ទុះរឿងរ៉ាវលោកអុឹម ជីវ៉ា ឈឺចូលពេទ្យដោយសារតែសុខា សុខា រួចមក

1012

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយនូវរឿងរ៉ាវរបស់យុវជន សុខា ដែលជាតារា Tiktok បានកំពុងក្លាយទៅជាការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បន្ទាប់ពី សុខា មានឱកាសក្លាយទៅជាតារា និងត្រូវបានក្រុមហ៊ុនមួយនៅក្នុងស្រុក បានជ្រើសរើសយកមកធ្វើជាតួសម្ដែង ក្នុងខ្សែភាពយន្ដបែបអប់រំ លាយឡំជាមួយកំប្លែង ដែលត្រៀមនឹងចាក់ផ្សាយ នាដើមខែមិថុនា ខាងមុខនេះ។ជាក់ស្តែង ទាក់ទងចំពោះរឿងនេះដែរ ក៏មានមហាជនជាច្រើន បានសម្ដែងការមិនពេញចិត្ដ និងបានលើកឡើងថា៖

«គ្រាន់តែក្មេងស្រីម្នាក់ ចេះលេងTikTok និយាយពាក្យហូបបាយនៅ បានក្លាយទៅជាតារាសម្តែង និងជាវាយគ្មឹនកិត្តិយសបានដែរ ចឹងសម្រាប់ប្រទេសកម្ពុជាមិនខ្វះទេ មានធនធានសិល្បៈគ្រប់តែគ្នាហ្នឹង ព្រោះពាក្យហូបបាយនៅ មួយម៉ាត់សូម្បីតែក្មួយខ្ញុំក៏ចេះនិយាយដែលពាក្យនេះ”។យ៉ាងណាមិញ លោក វង្ស ណយ ដែលមានរហ័សនាម អ្នកលេងកែងមច្ចុរាជ

ដែលជាកីឡាករមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងវិស័យកីឡាប្រដាល់ ក៏បានសម្ដែងការហួសចិត្ដ អមមកជាមួយសំណេរដ៏ខ្លីថា៖”idol ខំដឹកងៀតក្របីចង់ ងា ប់ ដល់ពេលមនុស្សអញ្ចឹងសោះ ល្បី សង្គមនេះ ពិតជាអស្ចារ្យមែន (មិនយល់ មិនយល់ទេ)»។ប្រភព៖ ហ្វេសប៊ុក