មិនធម្មតា! តារាហ្វេសប៊ុកអ្នកនាង​ Love Riya ស្ងាត់ៗបង្ហោះរូបជាច្រើនសន្លឹកជាមួយអង្គរក្ស​​ ឈរ​បង្អួត​មុខ​រថយន្តធ្វើអោយមហាជនជាច្រើនលាន់មាត់ថា

254

ភ្នំពេញ​ ៖ ​ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ​អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​Love Riya បាន​ឈរ​កាច់​មុខ​រថយន្ត បង្ហាញ​អង្គរក្ស​ខ្លួន​២​នាក់​អម​សងខាង។ជាក់ស្តែង ការបង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក អ្នលក់​ឡេ​ដ៏​ល្បីឈ្មោះ​រូបនេះ បាន​សរសេរ​យ៉ាងខ្លី​ថា «មិនមែន​អួត​ទេ​ តែ​ត្រូវតែ​ការពារ​ខ្លួន​ទើប​ល្អ​»​។ ក្រោយ​ការ​បង្ហោះ​បែបនេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​ជាច្រើន​ចូលរួម​បញ្ចេញមតិ​ផ្សេងៗ​គ្នា តាម​ការយល់ឃើញ​រប​ស់​ពួកគេ​ម្នាក់ៗ។ក្នុងនោះដែរ ​ពួកគេ​ បាន​បញ្ចេញយោបល់​ដូច្នេះ​ថា «​មាន​ពេក​ក៏​ពិបាក មាន​ភាពភ័យខ្លាច​ខ្ពស់

ក្រ​ពេក​ក៏​ពិបាក ភ័យខ្លាច​អត់​មានអី​ស៊ី មនុស្ស​ធុន​កណ្តាល​ទើប​ជា​ម​នុស្ស​ដែលមាន​ក្តី​សុខ​បំផុត មិនមាន​ហើយ​មិន​ក្រ ល្មម​ម៉ា​រស់​ស្រួល​»​។ «​តើ​ចែ​មាន​តួនាទី​ជា​អ្វី​បាន​មាន​អង្គរក្ស​ការពារ​ខ្លួន​»​។ «​អង្គរក្ស​ដឹង​រមួល​ពោះ​យ៉ាង​ណាទេ​សម្លាញ់​»​។​ «​ជូនពរ​បង Riya ជួបតែ​សំណាងល្អ​ឈ្នះ​អស់​មារ សត្រូវ!»៕យ៉ាងណាមិញ គួរ​បញ្ជាក់ថា ក្រោយពី​ចែកផ្លូវ​ជាមួយ​គូស្នេហ៍​វ័យក្មេង​, អ្នកលក់​ឡេ​រូបនេះ កាន់តែ​ប្រើ​ជីវិត​រស់នៅ​យ៉ាង​កាលី​ប

ដោយ​អ្នកនាង​បាន​ទិញ​រថយន្ត​ទំនើបៗ និង គ្រឿងអលង្ការ​សម្រាប់​កាដូ​ដល់​ខ្លួនឯង ជាពិសេស​ពេលនេះ​ឈានដល់​មាន​អង្គរក្ស​ការពារ​ខ្លួន​ទៀតផង។ Riya ស្ថិត​ក្នុង​​​វ័យ​​​​៤០ ឆ្នាំ​ក៏​ពិតមែន​តែ​សម្រស់​កាន់តែ​ស្រស់​ស្អាត និង ក្មេង​ជាង​វ័យ​ក្រោយពី​នាង​កែ​បន្ថែម​ចំណុច​ខ្លះ​នៃ​ទម្រង់​មុខ ។ ចុង​ក្រោយនេះ​អ្នកលក់​ឡេ​រូបនេះ ក៏បាន​លេចមុខ​នៅក្នុង​សិល្បៈ​ដោយ​នាង​ធ្លាប់​អះអាងថា​ចង់​ចូលប្រឡូក​អាជីព​មួយ​នេះ​៕​ប្រភព៖តារា