រំជួលចិត្ត! ទីបំផុតគូស្នេហ៍​ស្រី ស្រលាញ់ ស្រី មានកូនតូចហើយដោយគាត់បានបង្ហោះសារយ៉ាងចាក់ដោតថា «ម៉េចបានមានប៉ាម៉ាក់ជាស្រីដូចគ្នា» កូនត្រូវប្រាប់គេថា

189

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បេីនិយាយពី​គូស្នេហ៍​មួយ​គូ​នេះ​​ ប្រិយមិត្ត​ប្រាកដ​ជា​បាន​ស្គាល់​រួចមក​ហេីយ​ ដែល​កាលពី​មួយ​រយៈ​ពេល​មុននេះ​ អ្នក​ទាំង​ពីរ​ដែលជា​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ភេទដូចគ្នានេះ​បានធ្វេីឲ្យ​មានការ​ចាប់​អារម្មណ៍​ពី​មហាជន​យ៉ាង​ខ្លាំង​ពេញ​បណ្ដាញ​សង្គមហ្វេសប៊ុក​តែម្តង​ ខណៈ​ដែលបន្ទាប់ពីបាន​កាន់ដៃគ្នាចូលរោងការ​បាន​មួយ​រយៈពេល​រួចមក​ក៏មាន​ផ្ទៃពោះ​ដែលធ្វើ​មាន​ការ​ងឿងឆ្ងល់​ពី​ប្រិយមិត្ត​​ជា​ច្រើន​ រហូត​ត្រូវ​បាន​សមុីខ្លួនបានធ្វើការបកស្រាយអំពី​មូលហេតុ​ដែលប្រពន្ធរបស់ខ្លួនជាស្រីដូចគ្នា​

អាចមាន​ផ្ទៃពោះបានដោយការបង្ករកំណេីតជាមួយមេជីវិតឈ្មោល​ ដែលក្នុងនោះ​ភាគី​ខាង​ប្តីបានធ្វេីការបង្ករកំណេីតក្នុងកែវ​ (IFV) ដោយតម្រូវអោយភាគីដដែលរូបនេះរកទិញមេជីវិតឈ្មោល​ដេីម្បី​ទុក​បង្កាត់​ ដែលនេះ​គឺគ្រាន់តែជាការ​រំលឹកត្រួសតែ​ប៉ុណ្ណោះ។ដោយឡែក រហូត​មកដល់ពេលនេះ​ កូននៅក្នុង​ផ្ទៃរបស់អ្នកទាំងពីរគឺបានចាប់កំណេីតហេីយ​

និងថែមទាំងមាន​រូប​រាង​គួរ​ឲ្យ​ខ្នាញ់​ទៀត​ផង។ ទន្ទឹម​នឹង​នេះ​ដែរ​ កាល​ពី​ម្សិលមិញ​នេះ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Bong Ta ដែលត្រូវ​ជា​ប្តី​បាន​បង្ហោះ​ពី​រូបភាព​គ្រួសាររបស់ខ្លួន​យ៉ាង​មាន​សុភមង្គល​ ព្រមជាមួយខ្លឹមសារលេីកឡេីងថា៖«បេីធំឡេីងគេសួរកូនថា​ ម៉េចបានមានប៉ាម៉ាក់ជាស្រីដូចគ្នា? កូនត្រូវប្រាប់គេថាព្រោះពួកយេីងជា​ (គ្រួសារទាន់សម័យ)​ ភួងវីតា សូរៈភូ»។ប្រភព៖ ហ្វេសប៊ុក