រំភើបជំនួស! តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញទិដ្ឋភាពធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិ សរុប ៤៩​ ម៉ូតូ នៅឯ (មានវីដេអូ)

172

ភ្នំពញ ៖ ប្រិយមិត្តជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គេឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី មានដំណើរកម្សាន្ត ដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងទឹកដីខេត្តសៀមរាប មើលទៅទិដ្ឋភាពនៃការធ្វើដំណើរតាមរយៈម៉ូតូ ពិតជាសប្បាយ និងប្លែកខ្លាំងណាស់ នៅរមណីដ្ឋាន «ស្រះដំរី​»។ជាក់ស្តែង អ្នកនាងស្រីមុំ បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «ដំណេីរផ្សងព្រេងទៅស្រះដំរី​ មេីលតែផ្លូវទៅ​ គួរតែយល់ហេីយ​ ដំបូងដូចស្រួល​

ពេលដល់ពាក់កណ្តាលដូចហេវ​ កុំភ្លេចរង់ចាំមេីលវីដេអូទាំងអស់គ្នា ថាបែបណាខ្លះ»។ក្នុងនោះដែរ តារាសម្តែងរូបនេះ បានបញ្ជាក់បន្ថែមថា ៖ «សកម្មភាពខ្លីៗ​ទៅកាន់ស្រះដំរី​ តេីអ្នកណាគេធ្លាប់បានទៅដល់ទីនោះខ្លះ​ ហេីយប្រាប់ពីអារម្មណ៍ផង ពីដំណេីរកំសាន្តជាមួយព្រះតេជគុណ​ ថុងរី​ រស់ ដោយធម៌​ រួមជាមួយនិងបងៗមិត្តភក្តិជាច្រេីននាក់​ សរុប 49​ ម៉ូតូ​ មហាសប្បាយប្លែក ដែលមិនធ្លាប់ជួបពីមុនមក​ គ្រប់រស់ជាតិតែម្តងចា៎​ ពិតជាមានន័យមែន»។តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះដោយរីករាយ។ប្រភព៖ហ្វេសប៊ុក