សែនអាសូរណាស់! ទីបំផុតរកឃើញស ពក្មេងប្រុសអាយុ២ឆ្នាំ ដែលម្ដាយជិះម៉ូតូដួលលើស្ពានធ្លាក់ទឹកហើយពិតជាក្តុកក្តួលណាស់ (មានវីដេអូ)

515

ខេត្តកណ្តាល ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពីវេលាម៉ោង៤និង០៤នាទី ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចកើតហេតុ ស្ពានដែកបាឡេសិត្បូ ភូមិ សិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ។ស ពក្មេងប្រុសអាយុ២ឆ្នាំ ដែលម្ដាយជិះម៉ូតូដួលលើស្ពានដែកបាឡេ ហើយធ្លាក់ចូលទឹកទន្លេ លិចបាត់២ថ្ងៃមកហើយនោះ ត្រូវបានឪពុកម្តាយនិងបងប្អូននឃើញអណ្តែកឡើងលើផ្ទៃទឹកកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី ម្តាយជនរងគ្រោះបានជិះម៉ូតូឌុបក្មេងរ ងគ្រោះជាកូន ជិះខាងមុខ និងពូជនរ ងគ្រោះម្នាក់ទៀត ឈ្មោះ មាស រដ្ឋា អាយុ១៧ ជិះក្រោយ

ដើម្បីយកបាយទៅឱ្យអ្នកបើកបរឡានដឹកដី នៅកោះអន្លង់ចិន ។ ជាក់ស្តែង លុះបើកមកដល់កណ្តាលស្ពា នបាឡេ ស្របពេលភ្លៀងទើបឈប់ធ្លាក់សភាពស្ពានរអិល ដោយមានអាចម៍ដីធ្លាក់នៅលើស្ពាន បាឡេ នោះ ម៉ូតូក៏បានរអិលដួល ក៏បណ្តាលឲ្យក្មេងរងគ្រោះ ខ្ទាត់ធ្លាក់តាមបង្កាន់ដៃស្ពានចូលក្នុងទឹកទន្លេ លិចបាត់តែម្តង ។យ៉ាងណាមិញ ភ្លាមៗនោះ ពូជនរងគ្រោះដែលជិះក្រោយ ក៏បានលោតចុះទៅតាម រាវរកដែរ ប៉ុន្តែពុំឃើញក្មេងរងគ្រោះ ក៏បានជិះទៅរកបងប្អូន និងអ្នកភូមិ ព្រមទាំងកម្លាំងប៉ុស្តិ៍ ជួយចុះរាវរក

ក៍នៅតែមិនឃើញក្មេងរងគ្រោះដដែល រហូតស្អែកឡើងដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៤និង០៤នាទី ទើបឃើញក្មេងរ ងគ្រោះអណ្តែកឡើងលើ ក៏បាននាំគ្នាស្រង់ឡើងមកលើគោក និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះធ្វើការពិនិត្យ។ ដោយឡែក តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លា ប់ដោយលង់ប្រាកដមែន និងបានប្រគល់ឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ក្មេងរងគ្រោះឈ្មោះ ស្រួយ មានហេង ភេទប្រុស អាយុ២ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកឈ្មោះ ស្រឹម ស្រូយ អាយុ២៣ឆ្នាំ និងម្តាយឈ្មោះ មាស ដាវ៉ាន់ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរទីលំនៅភូមិសង្កាត់កើតហេតុ។ប្រភព៖ ហ្វេសប៊ុក