មិនធម្មតា! តារាចម្រៀងលោកឆាយ វីរះយុទ្ធ ក្នុងថ្ងៃខួបអាពិពាហ៌នាំភរិយា ទៅលំហែកាយ នៅមាត់សមុទ្រ ព្រមទាំងច្រៀងចំរៀងយ៉ាងស្វីត (មានវីដេអូ)

127

ហ្វេសប៊ុក ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម សាន់ ដេ គឺលោក ឆាយ វីរៈយុទ្ធ។ តារារូបនេះ នៅតែដក់ជាប់ក្នុងអារម្មណ៍ប្រិយមិត្តជាច្រើនស្ទើរមិនគួរឲ្យជឿ រហូតដល់បច្ចុប្បន្ននេះ។ ជាក់ស្តែង នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ នេះ ចំគម្រប់ខួបអាពាហ៍ពិពាហ៍ ៣ឆ្នាំ លោក និងភរិយា​ បានធ្វើឲ្យប្រិយមិត្តជាច្រើនប្លែកអារម្មណ៍ជាខ្លាំង

ដោយលោកបានជូនកាដូ ជាបទចម្រៀងពីរោះៗ បែបមនោសញ្ចេតនាជាច្រើនបទ​​ ដល់អ្នកសុំណូមពរ អមជាមួយទេសភាព នៅមាត់សមុទ្រ មើលទៅពិតជាប្លែកអារម្មណ៍ខ្លាំងណាស់។ ក្នុងនោះមានដូចជាបទ “អរគុណអូនដែលស្រឡាញ់បង”, “នឹកអូនស្ទើរដាច់ខ្យល់”, “អ្នកណាឲ្យអូនឃ្លាត” និងបទ “កុំឲ្យគេឈឺដោយសារបង”។ តោះដើម្បីកុំឲ្យខាតពេលយូរសូមទៅទស្សនា និងស្តាប់ទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក