មិនធម្មតា! តារាចម្រៀងអ្នកនាងពេជ្រ សូលីកា នៅតែអាចរក្សារាងយ៉ាងស្រស់ស្អាតព្រមទាំងទម្លាយអារម្មណ៏ពិតមួយមុនពេលសម្រាលកូនថា (មានវីដេអូ)

2097

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយគ្រាន់តែសម្រាលកូនមិនទាន់បានប៉ុន្មានផងតារាចម្រៀង ពេជ្រ សូលីកា បានលេងខ្លួនយ៉ាងស្រស់ស្អាតដោយមិនមានការស្លៀកពាក់តាមបែបស្ត្រីកូនខ្ចីនោះទេ ។ អ្នកគាំទ្រជាច្រើនបានលាត់មាត់សរសើរថា សម្រាលកូនភ្លាម ពេជ្រ សូលីកា នៅតែស្អាតខ្ញង់ស្ទើរមិនដឹងថានៅសរសៃខ្ចីនោះទេ ។ជាក់ស្តែង ក្រោយពីសម្រាលកូនដោយសុវត្ថិភាពពេលនេះ ពេជ្រ សូលីកា ក៏បានចេញពីពេទ្យហើយដែរ ហើយអ្វីដែលចាប់អារម្មណ៍ទោះបីសម្រាលកូនដោយធម្មជាតិក៏ពិតមែនតែមើលទៅតារាចម្រៀងរូបនេះហាក់ដូចជារឹងប៉ឹងណាស់ ។ គ្រាន់តែសម្រាលភ្លាម ពេជ្រ សូលីកា បានងាកមកតុបតែងខ្លួនយ៉ាងស្រស់ស្អាតស្ទើរមិនដឹងថានាងទើបនឹងសម្រាលកូនថ្មីៗនោះទេ

តែក្នុងនោះក៏មានអ្នកាគាំទ្រខ្លះបានសម្តែងក្តីបារម្ភ និង លើកឡើងថា ទើបសម្រាលកូនថ្មីៗបែបនេះគួរតែមានការថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសស្លៀកពាក់ឱ្យបានជិតៗ ។ក្នុងនោះដែរ ជីវិតគូរបស់ ពេជ្រ សូលីកា កាន់តែមានសេចក្តីសុខសុភមង្គលទ្វេដង ក្រោយពីនាងបានទទួលកូនប្រុសជាចំណងដៃដែលមានឈ្មោះថា ហង្ស អ៊ារីវ៉េនស្ដេ ដែលមានមុខមាត់គួរឱ្យក្នាញ់ ដែលបានសម្រាលកាលពីថ្ងៃទី ១៦ កន្លងទៅ ហើយអ្វីដែលគួរឱ្យសរសើរនោះគឺនាងទទួលបានការស្រឡាញ់ និង ថ្នាក់ថ្នមយកចិត្តទុកដាក់ពីសំណាក់គូដណ្តឹងយ៉ាងពេញទំហឹង៕ យ៉ាងណាមិញ តារាចម្រៀង​ពេជ្រ សូលី​កា

បាន​បង្ហាញ​ពី​អារម្មណ៍​ភ័យខ្លាច មុន​ពេល​សម្រាលកូន​ដោយ​ធម្មជាតិ ហើយ​ពេល​សម្រាល​រួច​ហើយ​នោះ ហាក់​ពុំមាន​សាច់ញាតិ​បងប្អូន​ទៅសួរសុខទុក្ខ​ដូច​តារា​ដទៃ​នោះឡើយ។ជា​ម្ដាយ​គ្រប់រូប តែងតែ​ព្រួយបារម្ភ​ពី​បញ្ហា​សម្រាលកូន​របស់ខ្លួន ពិសេស​ការ​សម្រាលកូន​លើកដំបូង ប៉ុន្តែ​អ្នក​ម្ដាយ​ជាទូទៅ អាច​ឆ្លងកាត់​បាន​នូវ​ការ​លំបាក​នេះ គ្រប់​តែ​គ្នា​ទៅ​ហើយ។ ជាក់ស្ដែង​តារា​ចម្រៀង​ពេជ្រ សូលី​កា មុន​ពេល​សម្រាល​ ​​​​​​នាង​ក៏​ព្រួយបារម្ភ​រឿង​នេះ​ដែរ តែ​នាង​ថា ​គេ​ធ្វើ​បាន ​នាង​ក៏​អាចធ្វើ​បាន​ដូច​គេ​ដែរ ទីបំផុត ពេលវេលា​មកដល់ ការ​តាំង​ចិត្ត​របស់​នា​ង​ក៏​សម្រេច​ដូច​បំណង ដោយ​នាង​សម្រាលកូន​បែប​ធម្មជាតិ ប្រកបដោយ​សុវត្ថិភាព​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅនេះ។ នេះ បើតាម​ការ​រៀបរាប់​ក្នុង​វីដេអូ​មួយ​ មាន​រយៈពេល​ជាង​២​នាទី

បង្ហោះ​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០(​មុន​ពេល​សម្រាល​) នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ និង​យូធូប​ឈ្មោះ​«Han Khim» ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ស្វាមី​ខ្លួន​ថា មាន​អារម្មណ៍​ម៉េច​ដែរ​ធ្វើជា​ម៉ាក់​គេ ស្អែក​ខានស្អែក​ហើយ​នោះ។យ៉ាងណាមិញ នៅក្នុង​វីដេអូ​នោះ ក្រៅពី​ការបង្ហាញ​អារម្មណ៍​ភ័យខ្លាច​នោះ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ក៏បាន​ជជែក​គ្នា​ពី​រឿង​មើល​កូន​ផង​ដែរ​(​និយាយ​បណ្ដើរ​សើច​បណ្ដើរ​) ដោយ​អ្នកនាង​ពេជ្រ សូលី​កា ឲ្យ​ប្ដី​របស់​ខ្លួន​មើល​​កូន​ពេល​ថ្ងៃ ចំណែក​ខ្លួន​វិញ​មើល​ពេលយប់​។ មួយវិញទៀត ពួកគេ​ក៏បាន​ជជែក​គ្នា​ពី​ការ​និយាយ​ទៅកាន់​កូន​ផង​ដែរ ព្រមទាំង​ការ​ត្រៀម​សម្ភារៈ​មួយចំនួន​ផង​នោះ។ ចំពោះសម្រស់ពេជ្រ សូលីកា កៀកពេលកើតនោះវិញ ហាក់ពិបាកមើលបន្តិច ប៉ុន្តែក្រោយសម្រាលកូនបានប៉ុន្មានថ្ងៃ សម្រាប់តែសម្រស់ស្អាតប្លែកសឹងតែមិនគួរឲ្យជឿ។ ប្រភព៖ pop