មិនធម្មតា! ព្រះនាងតូច ជេនណា ទោះបីនេះជាការសម្តែងលើកទីដំបូងមែនពិត តែទទួលការគាំទ្រខ្លាំងពីមហាជនក្នុងរឿង (មានវីដេអូ)

88

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបហើយ ព្រះនាងតូច នរោត្តម ជេនណា សព្វព្រះទ័យសម្ដែងក្នុងរឿងភាគបុរាណខ្មែរជាលើកដំបូង «ទេពធីតា ព្កុលមាស» ដោយមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ដែលរឿងនេះកំពុងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ ។ជាក់ស្តែង ក្រៅពីដើរតួជា ព្កុលមាស រងទុក្ខក្រៀមក្រំត្រូវម្ដាយចុងធ្វើបាបយ៉ាងកម្សត់

ព្រះនាងក៏បានច្រៀងផ្ទាល់ព្រះកាយ ក្នុងរឿងភាគមួយនេះផងដែរ ដោយមានចំណងជើងថា «វាសនា ធីតាព្កុលមាស» ជាមួយសូរ្យស័ព្ទពីរោះរណ្ដំ រៀបរាប់ទុក្ខសោកគ្មានម្ដាយផ្ដល់ភាពកក់ក្ដៅ គ្មានអ្នកចាំមើលថែដូចកូនគេដែលមានមេបារក្សា ។ក្នុងនោះដែរ ទោះបីនេះជាលើកដំបូងនៃការសម្ដែងរឿងភាគរបស់ព្រះនាងតូច ជេនណា

ប៉ុន្ដែមើលតាមវីដេអូបទចម្រៀងនេះ ឃើញថា ព្រះនាង ពិតជាប៉ុនប្រសប់ក្នុងការសម្ដែងស័ក្ដិសមឥតទាស់ ។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូចម្រៀង ដែលបកស្រាយដោយព្រះនាង នរោត្តម ជេនណា ខាងក្រោមនេះ។ប្រភព៖ Pop