មិនធម្មតា! ប្រពន្ធរបស់លោកប៉ែន ចំរ៉ុង ក្នុងថ្ងៃខួបកំណើតប្តីខាងមុខនេះមានរឿងអាថ៌កំបាំងមួយទុកពញ្ញាក់អារម្មណ៍

331

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា បើគិតមកដល់ពេលនេះភរិយា ប៉ែន ចំរ៉ុង ពពោះបានប្រមាណជាង ៥ ខែហើយ តែយ៉ាងណាគេមិនទាន់ដឹងពីភេទកូននៅក្នុងផ្ទៃរបស់ភរិយាលោកឡើយ ។ ក្នុងនោះដែរ ជារឿយៗ ប៉ែន ចំរ៉ុង តែងបង្ហាញពីភាពផ្អែមល្ហែមជាមួយភរិយាតាមរយៈសកម្មភាព និង ការបង្ហោះរូបភាពជាច្រើន ជាពិសេសក្រោយពីភរិយាពពោះ ប៉ែន ចំរ៉ុង កាន់តែកាន់តែបង្ហាញក្តីស្រឡាញ់ និង យកចិត្តទុកដាក់ដល់ភរិយាទ្វេដង ។ ក្នុងនោះភរិយាលោក ប៉ែន ចំរ៉ុង តែងសរសើរថាលោកជាស្វាមីល្អ

នាងពិតជាសំណាងខ្លាំងណាស់ហើយនាងក៏មិនខ្វល់ពីអតីតកាល ឬ អ្នកណានិយាយអ្វីដែរ ។ យ៉ាងណាមិញ អ្វីដែលកត់សម្គាល់បើទោះជាកំពុងពពោះប្រមាណជាង ៥ ខែក៏ពិតមែនតែភរិយា ប៉ែន ចំរ៉ុង មិនទាន់បង្ហើបពីភេទកូនក្នុងផ្ទៃដល់អ្នកគាំទ្រនោះទេ ដោយអះអាងថានឹងបង្ហាញនៅក្នុងថ្ងៃខួបកំណើតលោក ប៉ែន ចំរ៉ុង នៅក្នុងខែមិថុនាខាងមុខនេះ ។ដោយឡែក កន្លងមកភរិយារបស់លោក ប៉ែន ចំរ៉ុង

តែងប្រាថ្នាចង់បានកូនភ្លោះតែយ៉ាងណាពេលនេះពួកគេមិនបានសម្រេចបំណងនោះទេ ។ ក្រោយពីរៀបការលោក ប៉ែន ចំរ៉ុង បានងាកមកបង្កើតជំនួញបន្ថែមដែលមានដូចជាអចលនៈទ្រព្យជាដើម ។ គួរបញ្ជាក់ផងដែរ បើតាមភរិយារបស់ ប៉ែន ចំរ៉ុង បានលើកឡើងថា នាងនឹងប្រាប់ពីភេទកូនក្នុងផ្ទៃនៅក្នុងថ្ងៃខួបកំណើតស្វាមីនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ដោយឡែក ប៉ែន ចំរ៉ុង បានងាកមកធ្វើការងារសង្គមជាច្រើនផងដែរ៕ប្រភព៖ Pop