ក្រោយអ្នកនាងគង់ សុជាតិ ទម្លាយរឿងរ៉ាវមានជនទី៣រួចមក ស្រាប់តែលោកជា វិបុល បានបង្ហោះសារមួយទៅកាន់ភរិយាថា

164

ភ្នំពេញ ៖​ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងរួចមកហើយថាថ្មីៗនេះមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយមានព័ត៌មានថាគ្រួសារអ្នកសិល្បៈមួយគូគឺអ្នកនាង គង់ សុជាតិ និង ជា វិបុល កំពុងមានអ្នកទី ៣ ចូលជ្រៀតជ្រែក ក្នុងនោះធ្វើឱ្យអ្នកនាង គង់ សុជាតិ បង្ហាញប្រតិកម្មយ៉ាងខ្លាំង ។ដោយឡែក បើងាកទៅមើលលើទំព័រហ្វេសប៊ុករបស់អ្នកនាង គង់ សុជាតិ គេឃើញពិធីការិនីរូបនេះតែងបង្ហោះសារញឹកញយណាស់ ផ្លែផ្កាដល់ជនទី ៣ ដែលបំណងចូលបំផ្លាញជីវិតគូអ្នកនាង ជាមួយនឹងពាក្យសម្តីចាក់ដោត និង ដាក់បន្ទុកខ្លាំងៗ ។ មានការលើកឡើងដែរថា អ្នកនាង គង់ សុជាតិ ដែលចូលសម្រាកនៅមន្ទីរភ្លាមៗនេះ មូលហេតុអាចបណ្តាលមកពីបញ្ហាខាងលើនេះដែរ រហូតដល់មានការជូនពរឱ្យពិធីការិនីរូបនេះឆាប់បានធូរស្រាល និង រឹងមាំឡើងវិញផងដែរ ។ជាក់ស្តែងបើនិយាយពីលោក ជា វិបុល ឯណេះវិញ ខណៈអ្នកនាង គង់ សុជាតិ

ជាភរិយាតែងតែបង្ហោះសារបញ្ឆិតបញ្ឆៀងដាក់ចំៗដល់អ្នកទី ៣ និង មានទាំងភត្តុតាង ដោយអ្នកនាងបានបង្ហាញតាមទំព័រហ្វេសប៊ុកនោះ លោកហាក់នៅស្ងៀមដោយមិនមានប្រតិកម្ម ឬ សកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ ប៉ុន្តែគេបែរជាមើលឃើញពីទង្វើរបស់លោក ជា វិបុល មួយដោយគេមើលទៅហាក់ស្រឡាញ់ភរិយាលើសដើម ជាក់ស្តែងក្នុងខណៈពេលដែលអ្នកនាង គង់ សុជាតិ កំពង់សម្រាកនៅមន្ទីរពេទ្យលោកបានមើលថែយកចិត្តទុកដាក់លើភរិយាគ្មានឱ្យទាស់ទេ សូម្បីតែមុនទៅធ្វើការក៏មកអើតភរិយាដែរ ដើម្បីដឹងសុខទុក្ខ ។លើសពីនេះអ្វីដែលគេឃើញគួរឱ្យកត់សម្គាល់ខ្លាំងនោះ គេឃើញលោក ជា វិបុល

ចាប់ផ្តើមបង្ហោះរូបភាពចាស់ៗដែលថតជាមួយភរិយាគឺអ្នកនាង គង់ សុជាតិ ឡើងវិញ ក្នុងនោះក៏មានរូបថតថ្មីៗជុំគ្រួសារថែមទៀត ដែលហាក់ដូចជាលោកចង់រំឭកអនុស្សាវរីយ៍ចាស់ ដើម្បីរឹតចំណងក្តីស្នេហ៍ឱ្យបានល្អឡើងវិញ ។ យ៉ាងណាមិញ លោកជា វិបុល ហាក់មិនខ្វាយខ្វល់នឹងរឿងរ៉ាវអស់ទាំងនោះទេ ពោលគឺលោកកាន់តែស្រលាញ់ និងមើលថែប្រពន្ធកាន់តែផ្អែមល្ហែមជាងមុន ព្រមទាំង បង្ហោះរូបភាពស្វីតៗ អមនឹងសារដ៏មានអត្ថន័យខ្លីៗ នៅលើគណនី Instagram របស់លោកថា៖ ខ្ញុំគ្រាន់តែចង់ដើរ ជាមួយអ្នកពេញមួយជីវិតរបស់ខ្ញុំ @kongsochea។ ដោយឡែក ក្រោយឃើញការផុសរូបរបស់លោក ជា វិបុល ហើយនោះ មហាជនអ្នកគាំទ្របានជូបពរឱ្យគ្រួសារនេះស្រឡាញ់គ្នាបានកាន់តែច្រើនឡើង មានសុភមង្គលផងដែរ ៕ប្រភព៖ pop