មិនធម្មតា! កូនប្រុសរបស់អ្នកនាង នៅ សូនីតា នៅតូចសោះចេះរកលុយចូលផ្ទះហើយ

17957

ភ្នំពេញ ៖ ថ្មីៗនេះដែរប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយ តារាសម្តែងរូបស្រស់ អូនសង្ក្រាន្ត បានក្លាយទៅជាអ្នកតំណាងឱ្យផលិតផលល្បីមួយរបស់កុមារ ។ ក្នុងនោះក៏មានការបង្ហើបថាកូនប្រុសរបស់ នៅ សូនីតា ក៏ទទួលតម្លៃខ្លួនខ្ពស់មិនចាញ់មនុស្សធំប៉ុន្មានឡើយ ។ជាក់ស្តែង ដោយសារតែមានមុខមាត់គួរឱ្យក្នាញ់នោះ កូនប្រុសរបស់ នៅ សូនីតា ត្រូវបានផលិតផលមួយជ្រើសជាអ្នកតំណាង ។ មិនមែនតែកូនប្រុសទេគឺរួមគ្នាជាមួយ នៅ សូនីតា ជាម្តាយផងដែរ ។ មានការលើកឡើងថាពេលនេះលុយមូលតែម្តង

ចេះរកលុយទាំងវ័យក្មេងពិតជាកូនមាសកូនពេជ្រ ។ ក្នុងនោះ នៅ សូនីតា បានបង្ហោះសារថា «ប្តីប្រឹង កូនខំ ម្តាយទុកដាក់ ចាយវាយមានគម្រោងច្បាស់លាស់ ទោះមិនហ៊ឺហាតែក៏មិនក្រដែរ ពីមុនរូបមួយជីវិតមួយ ឥឡូវនេះរូបបីជីវិតមួយ អ្វីៗគ្រប់យ៉ាងធ្វើដើម្បី ប្រុសតូចម្នាក់នេះអរគុណ ក្រុមហ៊ុន … ដែលជ្រើសរើស សង្ក្រាន្ត និង នាងខ្ញុំជា brand ambassador ប្រចាំក្រុមហ៊ុន» ។ដោយឡែក ថ្វីដ្បិតមិនបានរៀបការធំដុំអធិកអធមដូចមិត្តភក្តិក្នុងសិល្បៈក៏ពិតមែន

តែគេសង្កេតឃើញជីវិតប្តីប្រពន្ធរបស់ នៅ សូនីតា កាន់តែមានសុភមង្គល និង ផ្អែមល្ហែមដែលជារឿយៗនាងតែអួតសរសើរលោក ទិត្យ ថាវរិទ្ធ ថាជាស្វាមីល្អឆ្លងកាត់អនុស្សាវរីយ៍កម្សត់កម្រជាមួយនាង៕ប្រភព៖ ហ្វេសប៊ុក