ថៅកែមាសពេជ្រអ្នកនាង ទ្រីដាណា ថ្ងៃ​នេះ ចេញ​ទៅ​​ក្រៅ​ស្រូប​ខ្យល់​អាកាស​ធម្មជាតិ​តិច អមជាមួយសារយ៉ាងចាក់ដោតមួយថា

2047

ភ្នំពេញ ៖ មហាជនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយថៅកែមាសពេជ្រអ្នកនាង ទ្រីដាណា ដែលល្បីរន្ទឺខាងធ្វើជំនួយ និង មានចិត្តធម៏ជួយដល់អ្នកក្រក្សត់ដែលកើតមានឡើងលើបណ្តាញសង្គមហ្វេសប៊ុក។ ជាក់ស្តែងក្នុងពេលថ្មីៗនេះអ្នកនាង ដាណា បានបង្ហោះសារលើគណនីផេករបស់ខ្លួនដោយបានលើកឡើងថា ៖ «ថ្ងៃ​នេះ ចេញ​ទៅ​​ក្រៅ​ស្រូប​ខ្យល់​អាកាស​ធម្មជាតិ​តិច និយាយ​ពី​ថា​ស្រស់​ស្រាយ​ណាស់​ណប់ៗ​អើយ។ តែ​ឃើញ​ឈើ​គេ​ទុក​ធ្វើ​អុស​ក្រោយ​ខ្នង​នេះ ក៏​ចេះ​តែ​នឹក​ថា ពេល​គេ​ទុក​ចោល​ចឹង ម្នាក់ៗ​គ្មាន​យក​ភ្នែក​មើល​សោះ គិត​ថា​ជា​របស់​គ្មាន​តម្លៃ សង្ស័យ​យក​ជើង​ទៅ​ជាន់​លេង​ទៀត។ ស្រួល​មិន​ស្រួល គេ​លើក​មក​ឱ្យ មិន​ព្រម​យក​ផង មិន​ដឹង​យក​ទៅ​ធ្វើ​អី🤔តែ​បើ​ឧបមា​ថា គេ​យក​ឈើ​នេះ​មួយ​ដុំ ទៅ​ដាក់​ក្នុង​ទូ​កញ្ចក់

តាំង​នៅ​​កណ្ដាល​អូតែល ឬ​ដាក់​តាំង​នៅ​កណ្ដាល​សារមន្ទីរ គ្រប់​គ្នា​ប្រាកដ​ជា​ទៅ​​មើល​ដោយ​បើក​ភ្នែក​ធំៗ ហើយ​នាំ​គ្នា​គិត​ក្នុង​ចិត្ត ឈើ​នេះ​ជា​ឈើ​ដ៏​ប្រណីត ជា​ឈើ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ទើប​គេ​យក​មក​តាំង។ បើ​គេ​ថា​ប្រគល់​ឱ្យ​វិញ ប្រហែល​រៀប​ចំ​ទុក​ដាក់​យ៉ាង​ត្រឹម​ត្រូវ ទៅ​តាំង​នៅ​ទូ​កញ្ចក់​នៅ​ផ្ទះ​ទៀត។ហើយ​ចឹង​បាន​ចង់​សួរ​ថា តម្លៃ​វា​នៅ​ត្រង់​ណា? តាម​ពិត តម្លៃ​របស់​មួយ វា​កំណត់​បាន​ទៅ​តាម​ពេល ទី​កន្លែង ហើយ​និង​អ្នក​ផ្ដល់​តម្លៃ​តើ។ ដូច​អុស​នេះ​ចឹង បើ​វា​នៅ​លើ​ដី គឺ​វា​គ្រាន់​តែ​ជា​អុស មិន​សូវ​មាន​តម្លៃ​ចឹង តែ​បើ​គេ​យក​ទៅ​តាំង គេ​ក៏​គិត​ថា​វា​ជា​ឈើ​មាន​តម្លៃ។ គ្រាប់​ពេជ្រ​ក៏​ចឹង​ដែរ វា​មាន​តម្លៃ​មក​ពី​វា​កម្រ វា​ខុស​ពី​គេ

វា​មាន​តិច តែ​បើ​ថា​ឱ្យ​មាន​ប្រយោជន៍​វិញ ចាញ់​បាយ​អង្ករ ដែល​គេ​យក​ទៅ​ដាំ​បាយ​កើត។ ហ៊ាន​តែ​ដាច់​បាយ​មែន​ទែន​មើល បើ​មិន​យក មាស ពេជ្រ ទៅ​ដូរ​បាយ ចម្អែត​ក្រពះ​សិន។វា​មិន​ខុស​អី​ពី​មនុស្ស​ទេ ពេល​ខ្លះ​យើង​មិន​ស្គាល់​តម្លៃ​ខ្លួន​ឯង ឬ​គេ​មិន​ផ្ដល់​តម្លៃ​ដល់​យើង មក​ពី​យើង​នៅ​ខុស​កន្លែង ឬ​នៅ​ជា​មួយ​អ្នក​មិន​ឱ្យ​តម្លៃ។ កន្លែង​ណា គេ​មិន​ផ្ដល់​តម្លៃ​ឱ្យ​យើង យើង​ចាក​ចេញ​ទៅ កុំ​នៅ​ធ្វើ​ត្រឹម​ជា​អុស​ដែល​គេ​ជាន់​លេង តែ​ត្រូវ​ទៅ​រក​កន្លែង​ណា ដែល​យើង​អាច​ធ្វើ​ជា​ប្រណីត គេ​ប្រើ​ការ គេ​ដាក់​តាំង គេ​អាច​ទាញ​ប្រយោជន៍​បាន។ពេល​ខ្លះ មក​ពី​យើង​ចង់​នៅ​ត្រឹម​ជា​អុស មិន​ព្រម​ទៅ​ណា ទើប​យើង​មាន​តម្លៃ​ត្រឹម​ប៉ុណ្ណឹង។ ជា​មនុស្ស ត្រូវ​ហាត់​ពត់ កែ​ច្នៃ ព្យាយាម​ប្រឹង​ប្រែង​ជា​និច្ច។ ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​អាច​ធ្វើ​បាន ហើយ​រៀន​ឱ្យ​ចេះ​ពី​អ្វី​ដែល​ដទៃ​មាន នោះ​អ្នក​មាន​តម្លៃ​លើស​ពី​អុស ហើយ​ក្លាយ​ជា​ឈើ​មាន​តម្លៃ ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន។ប៉ុន្មាន​ថ្ងៃ​នេះ ដាណា ដ្រាម៉ា​ច្រើន​តិច​ហើយ ព្រោះ​តែ​រឿង​កូរ៉ូណា មិន​ដឹង​ទៅ​ណា ចេះ​តែ​នឹក​ឃើញ​សរសេរ​ទៅ​😄😄😄»។ប្រភព៖ ហ្វេសប៊ុក ទ្រី ដាណា