wow តោះចែកគ្នាអាន! ថៅកែមាសពេជ្រអ្នកនាង ទ្រីដាណា បង្ហោះសារមួយខ្លឹមសារយ៉ាងចាក់ដោតថា «ខ្ញុំ​ចេះ​តែ​លឺ​គេ​ថា ស្លៀក​ពាក់​ថោកៗ ខ្លាច​គេ​មើល​ងាយ អ្នក​ប្រើ​របស់​អន់ៗ​ខ្លាច​គេ​មើល​ងាយ តែ​ម៉េច​ទៅ ហៅ​ថា​គេ​មើល​ងាយ»

29517

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយថៅកែមាសពេជ្រអ្នកនាង ទ្រីដាណា ដែលល្បីរន្ទឺខាងធ្វើជំនួយ និង មានចិត្តធម៏ជួយដល់អ្នកក្រក្សត់ដែលកើតមានឡើងលើបណ្តាញសង្គមហ្វេសប៊ុក។ ជាក់ស្តែងក្នុងពេលថ្មីៗនេះអ្នកនាង ដាណា បានបង្ហោះសារលើគណនីផេករបស់ខ្លួនដោយបានលើកឡើងថា ៖ «Wowតោះចែកគ្នាអាន ខ្ញុំ​ចេះ​តែ​លឺ​គេ​ថា ស្លៀក​ពាក់​ថោកៗ ខ្លាច​គេ​មើល​ងាយ អ្នក​ប្រើ​របស់​អន់ៗ​ខ្លាច​គេ​មើល​ងាយ។ តែ​ម៉េច​ទៅ ហៅ​ថា​គេ​មើល​ងាយ?​​តាម​​​ពិត មនុស្ស​​​ជា​​​ច្រើន តែង​​​គិត​​​ថា​​​គេ​​​មើល​​​ងាយ​​​ខ្លួន តែ​ត្រង់​​​ណា​​​ដែល​​​ថា​​​គេ​​​មើល​​​ងាយ​? ពាក្យ​​​សម្ដី​​​មក​​​និយាយ​​​ប្រាប់​? គេ​​​ដើរ​​​មក​​​ស្ដោះ​​​ទឹក​​​មាត់​​​ដាក់​? នៅ​​​សុខ​​​ៗ​​​គេ​​​វ៉ៃ​? តាម​​​ពិត អ្នក​​​ដែល​​​ថា​​​គេ​​​មើល​​​ងាយ មក​​​ពី​​​ខ្លួន​​​ឯង​​​មើល​​​ងាយ​​​ខ្លួន​​​ឯង​​​ប៉ុណ្ណោះ​។ ជីវិត​​​មនុស្ស​​​រស់នៅ មាន​​​ន័យ មាន​​​តម្លៃ មិន​​​មែន​​​ដោយសារ​​​តែ​​​ការ​​​ស្លៀក​​​ពាក់​​​ឡូយ​​​ឆាយ ចាយ​​​លុយ​​​គ្មាន​​​ប្រណី​​​នោះ​​​ទេ គឺ​​​ការ​​​រស់នៅ​​​ដោយ​​​មាន​​​សុភម​ង្គ​ល

ពេញ​​​ចិត្ត​​​អ្វី​​​ដែល​​​ខ្លួន​​​មាន​។​ត្រូវ​​​រស់នៅ​​​ក្នុង​​​បច្ចុប្បន្ន រស់នៅ​​​សម្រាប់​​​ខ្លួន​​​ឯង មិន​​​មែន​​​បំពេញ​​​ភ្នែក​​​អ្នក​​​ដទៃ​​​ទេ​។ បើ​​​​​​ប្រឹង​​​សម្ដែង ស្លៀក​​​ពាក់​​​ថ្លៃៗ ប្រើ​​​របស់​​​ថ្លៃៗ តែ​​​តាម​​​ពិត គឺ​​​អ្នក​​​ជំពាក់​​​បំណុល​​​គេ តើ​​​មាន​​​ន័យ​​​បែប​​​ណា​? សួរ​​​ថា អ្នក​​​មាន​​​ខ្លះ គេ​​​មិន​​​ពាក់​​​របស់​​​ល្អ​​​ផង ហេតុអ្វី​​​អ្នក​​​ដទៃ​​​នៅ​​​គិត​​​ថា​​​គេ​​​មាន​? ចុះ​​​ចំណែក​​​អ្នក​​​មិន​​​សូវ​​​ធូរធារ​​​ខ្លះ ខ្ចី​​​លុយ​​​ទៅ​​​ទិញ​​​របស់​​​ពាក់​​​ស្រោច​​​ខ្លួន ហេតុអ្វី​​​គេ​​​និយាយ​​​ដើម​​​ពេញ​​​ភូមិ​?ខ្ញុំ​និយាយ​រឿង​មួយ​ឱ្យ​ស្ដាប់ ដំបូង ឪពុក​ឱ្យ​លុយ​កូន ១០០​ដុល្លារ​ដាក់​ហោប៉ៅ ទៅ​ទិញ​កាហ្វេ​មួយ​កែវ ៣​ដុល្លារ ហើយ​ស្លៀក​ពាក់​ធម្មតា។ ក្រោយ​មក ឪពុក​​ឱ្យ​​កូន​តែ ៣​ដុល្លារ ដាក់​ហោប៉ៅ ទៅ​ទិញ​កាហ្វេ​ដដែល តែ​ឱ្យ​ស្លៀក​ពាក់​ខោ​អាវ​និង​ស្បែក​ជើង​ថ្លៃ​ៗ​សរុប ៤០០​ដុល្លារ។ ឪពុក​សួរ​កូន​ថា ២​លើក​នេះ មាន​អារម្មណ៍​ម៉េច?កូន​ក៏​ឆ្លើយ​វិញ​ថា ពេល​​​ខ្ញុំ​​​ចូល​​​លើក​​​ទី​១ ខោ​​​អាវ​​​ខ្ញុំ​​​ថោកៗ សាម​ញ្ញ​​​មែន តែ​​​ខ្ញុំ​​​មាន​​​អារម្មណ៍​​​ល្អ ខ្ញុំ​​​មាន​​​ទំនុក​​​ចិត្ត​​​ណាស់ ព្រោះ​​​លុយ​​​ពេញ​​​ហោ​​​ប៉ៅ ទោះ​​​គេ​​​មើល​​​មក​​​ខ្ញុំ​​​បែប​​​សម្លឹង​​​លើ​​​សម្លឹង​​​ក្រោម​​​មែន

តែ​​​ខ្ញុំ​​​អត់​​​មាន​​​ខ្វល់​​​សោះ ព្រោះ​​​ខ្ញុំ​​​គិត​​​ថា​​​មក​​​ពី​​​គេ​​​មិន​​​ដឹង​​​ក្នុង​​​ហោប៉ៅ​​​ខ្ញុំ មាន​​​លុយ​​​ច្រើន ស្រួល​​​មិន​​​ស្រួល​​​ច្រើន​​​ជាង​​​គេ​​​ផង​​​ក៏​​​ថា​​​បាន ចឹង​​​ខ្ញុំ​​​អត់​​​មាន​​​ខ្មាស​​​គេ​​​ទេ។​តែ​​​ពេល​​​ចូល​​​លើក​​​ទី​២ ខោ​​​អាវ​​​ខ្ញុំ ស្បែក​​​ជើង​​​ខ្ញុំ សរុប​​​ជាង ៤០០​​ដុល្លារ តែ​​​លុយ​​​ក្នុង​​​ហោ​​​ប៉ៅ មាន​​​តែ ៣​​ដុល្លារ ដូច​​​អៀនៗ​​​ខ្លួន​​​ម៉េច​​​ទេ ហើយ​​​ស្រាល​​​ខ្លួន​​​ណាស់​… ប្រហែល​​​គេ​​​មើល​​​មក​​​ខ្ញុំ​​​ថា​​​អស្ចារ្យ តែ​​​ខ្ញុំ​​​ខ្លួន​​​ឯង​​​នៅ​​​មិន​​​ស្រណុក​​​ចិត្ត​​​សោះ​។ និយាយ​​​រួម​​​ទៅ គឺ​​​ចូល​​​លើក​​​ទី​១ ខ្ញុំ​​​មាន​​​អារម្មណ៍​​​ល្អ​​​ជាង សុខ​​​ចិត្ត​​​សាម​ញ្ញ អ្នក​​​ក្រៅ​​​មើល​​​មក​​​អន់ តែ​​​យើង​​​ដឹង​​​ខ្លួន​​​ឯង​​​ថា​​​មិន​​​អន់​​​ដូច​​​គេ​​​គិត វា​​​ល្អ​​​ជាង​​​ប្រឹង​​​សម្ដែង ប្រឹង​​​បង្ហាញ​​​ទាំង​​​គ្មាន​​​អី​​​សោះ។ឪពុក​​​ស្ដាប់​ហើយ ប្រាប់​កូន​ស្រី​​​វិញ កូន​​​ឃើញ​​​ទេ ចូល​​​ទៅ​​​ទាំង ២​​លើក អត់​​​មាន​​​អ្នក​​​ណា មក​​​និយាយ​​​ដាក់​​​ត្រ​ចៀក​​​កូន​​​ឯង មើល​​​ងាយ​​​ថា​​​កូន​​​ឯង​​​ក្រ ថា​​​កូន​​​ឯង​​​អន់​​​ទេ​។ ទាំង ២​​លើក ​​​កូន​​​ជា​​​អ្នក​​​គិត​​​ខ្លួន​​​ឯង​។ ទោះ​​​កូន​​​អន់

កូន​​​គ្មាន​​​អ្វី​​​សោះ គេ​​​សម្លឹង​​​មក​​​កូន​​​ដោយ​​​ក្រ​សែ​​​ភ្នែក​​​បែប​​​ណា​​​ក៏​​​ដោយ វា​​​មិន​​​បាន​​​ធ្វើ​​​ឱ្យ​​​កូន​​​ឈឺ​​​ចាប់​​​នោះ​​​ទេ ហើយ​​​បើ​​​កូន​​​មិន​​​យក​​​មក​​​គិត គឺ​​​កូន​​​នៅ​​​តែ​​​ជា​​​កូន ពេញ​​​ចិត្ត​​​នឹង​​​ជីវិត​​​ខ្លួន​​​ឯង ពេញ​​​ចិត្ត​​​អ្វី​​​ដែល​​​ខ្លួន​​​ឯង​​​មាន​។​ឪពុក​​​ប្រាប់​កូន​ស្រី​ទៀត​ថា អ្នក​​​ស្លៀក​​​ពាក់​​​ថ្លៃៗ ឫក​​​ពារ​​​ក្អេង​​​ក្អាង មិន​​​ប្រាកដ​​​ថា​​​​​គេ​​​មាន​​​លុយ​​​ចាយ​​​គ្រប់ មិន​​​ជំពាក់​​​គេ​​​ទេ​​​កូន​។ ជួន​​​ណា ដូច​​​កូន​​​ទៅ​​​លើក​​​ទី​២ ចឹង គ្មាន​​​អ្វី​​​សោះ តែ​​​ប្រឹង​​​សម្ដែង​​​មុខ​​​គេ គិត​​​ថា​​​ខ្លួន​​​ឯង​​​អស្ចារ្យ សួរ​​​ថា​​​មាន​​​អ្នក​​​ណា​​​មក​​​សរសើរ​​​អត់ ព្រោះ​​​ជួន​​​កាល​​​អ្នក​​​ខ្លះ គេ​​​សាម​ញ្ញ​​​មែន តែ​​​ដូច​​​កូន​​​ដើរ​​​ចូល​​​ហាង​​​លើក​​​ទី​១ ចឹង​។មនុស្ស​​​មិន​​​អាច​​​វាយ​​​តម្លៃ​​​តែ​​​សម្បក​​​ក្រៅ ក៏​​​មិន​​​អាច​​​មើល​​​ងាយ​​​អ្នក​​​ណា​​​បាន​​​ដែរ​។ វា​​​គ្មាន​​​អី​​​អស្ចារ្យ​​​នឹង​​​របស់​​​ក្រៅ​​​ខ្លួន​​​ទេ​​​កូន សំខាន់​​​ត្រូវ​​​រស់​​​នៅ​​​ក្នុង​​​ការ​​​ពិត ហើយ​​​ពេញ​​​ចិត្ត​​​អ្វី​​​ដែល​​​ខ្លួន​​​មាន​។ ដរាប​​​ណា កូន​​​មិន​​​បាន​​​មើល​​​ងាយ​​​ខ្លួន​​​ឯង គ្មាន​​​អ្នកណា​​​មក​​​មើល​​​ងាយ​​​កូន​​​បាន​​​ឡើយ គឺ​​​ដូច​​​ពេល​​​ចូល​​​ហាង​​​ទិញ​​​កាហ្វេ​​​លើក​​​ទី​១ ចឹង។ហាហាហា វែង​តិច​ហើយ មិន​ដឹង​អ្នក​ណា​អាន​ចប់​ខ្លះ លើក​ដៃ​មក😄😄😄»។ប្រភព៖ ទ្រីដាណា