កំពូលតារាចម្រៀង ២ ដួង សម្រេចចិត្តទិញម្ហូបស្កុកទុកក្នុងផ្ទះយ៉ាងច្រើន អមជាមួយសារយ៉ាងចាក់ដោតថា

12671

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបយល់ដឹងហើយថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 តារាចម្រៀងដែលមានឈ្មោះបោះសំឡេងពីរដួងរបស់ផលិតកម្មហង្សមាស បានសម្រេចចិត្តទិញបន្លៃត្រីសាច់ជាច្រើន ដើម្បីស្តុកទុកព្រោះមិនចង់ចំណាយពេលចេញក្រៅផ្ទះច្រើន ។ជាក់ស្តែងដោយសារវីរុស Covid-19 កាន់តែរីករាលដាល និងមានចំនួនកើនឡើងបន្ដបន្ទាប់ ដែលពេលនេះប្រទេសកម្ពុជាក៏បានរកឃើញមាន ​៨៧ ករណីហើយដែរ។ យ៉ាងណាមិញ បើក្រឡេកទៅមើលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា

បានបង្ហាញនូវរូបភាពដែលមានបន្លែត្រីសាច់ ជាច្រើន ដែលនាងបានទិញដើម្បីបម្រុងទុកធ្វើជាម្ហូប សម្រាប់គ្រួសាររបស់ខ្លួន។ក្នុននោះដែរ តារាចម្រៀង ពេជ្រ សោភា ឯណេះវិញក៏មិនខុសពីមិត្តភក្តិរួមអាជីពដែរ ដោយសារបារម្ភពីសុខភាពរបស់អ្នកផ្ទះដែលត្រូវចំណាយពេលចេញទៅទិញម្ហូបអាហាររាល់ថ្ងៃនោះ ពេជ្រ សោភា បានទិញនូវបន្លែ ត្រីសាច់ជាច្រើនសម្រាប់ទុកឱ្យអ្នកផ្ទះរបស់នាង ដោយក្នុងនោះនាង បានបង្ហោះសារថា ៖

«រាល់ថ្ងៃបងស្រីខ្ញុំទៅផ្សារទិញម្ហូប បងប្អូនដឹងទេថាខ្ញុំបារម្ភនឹងបងស្រី ខ្ញុំប៉ុណ្ណា?ការពារប្រសើរជាងព្យាបាល ខ្ញុំដើម្បីកុំអោយគាត់ចេញក្រៅព្រោះយើងមើល មិន ឃើញ កូរ៉ូណានៅទីណានោះទេ»។យ៉ាងណាមិញ ក្រោយបង្ហោះរូបភាព និងសារបែបនេះ មានបណ្ដាអ្នកគាំទ្រជាច្រើន បានសរសើរចំពោះតារា ២ ដួងនេះ ថាចេះគិតគូរពីសុខភាពគ្រួសារ និង ជាគ្រួសារដ៏មានសុភមង្គលទៀតផង៕ប្រភព៖ ហ្វេសប៊ុក