ទឹកចិត្តប្រពៃ! តារាចម្រៀង ឆន សុវណ្ណារាជ ដើម្បីទប់ស្កាត់កូវីដ១៩បានចូលរួមឧបត្ថម្ភ ដល់រដ្ឋាភិបាលក្នុងទឹកប្រាក់ចំនួន

15981

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងរំភើបជាខ្លាំងដោយកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តារាចម្រៀងប្រុសជួរមុខ ក្នុងប្រទេសកម្ពុជា នោះគឺ លោក ឆន សុវណ្ណារាជ បានឧបត្ថម្ភថវិកា ចំនួន ១,០០០ដុល្លារ ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីឌ ដែលកំពុងបង្កក្ដីព្រួយបារម្ភ និងជីវិតរបស់ប្រជាជនកម្ពុជា។យ៉ាងណាមិញ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង បានសរសេរប្រាប់ឱ្យដឹងថា៖

«នេះហើយទឹកចិត្តខ្មែរ ជួយគ្នាក្នុងគ្រាលំបាក សូមគោរពអរគុណដល់តារាចម្រៀង ឆន សុវណ្ណារាជ ដែលបានបរិច្ចាគទឹកប្រាក់ ១,០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីឌ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»៕ប្រភព៖ ហ្វេសប៊ុក