ទឹកចិត្តប្រពៃណាស់! ថៅកែហាងលក់មាសពេជ្រ អ្នកនាង ទ្រី ដាណា ដើម្បីទប់ស្កាត់កូវីដ១៩ បានជួយឧបត្ថម្ភដល់​ក្រសួង​សុខាភិបាលក្នុងទឹកប្រាក់ចំនួន

19809

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបជាខ្លាំងដោយ កាលពីព្រឹកមិញនេះ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ថៅកែហាងលក់មាសពេជ្រ អ្នកនាង ទ្រី ដាណា រួមនឹងស្វាមី​ បានឧបត្ថម្ភថវិកា ចំនួន ២០,០០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីឌ ដែលកំពុងបង្កក្ដីព្រួយបារម្ភ និងជីវិតរបស់ប្រជាជនកម្ពុជា។យ៉ាងណាមិញ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អ្នកនាង ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖ «ស្អែកនេះ ខ្ញុំនឹងយកទឹកប្រាក់ ២០,០០០ដុល្លារ

ទៅចូលរួមចំណែក​ជាមួយ​ក្រសួង​សុខាភិបាល​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បីទប់ស្កាត់កូវីឌ១៩។កូវីដ១៩ កំពុងរាលដាលទូទាំងពិភពលោក ហើយនៅកម្ពុជាយើងក៏មាន ៥៣ករណីហើយដែរ។ បងប្អូន​កុំភ័យខ្លាំងពេក​ តែត្រូវចេះការពារខ្លួន រក្សាអនាម័យជាប្រចាំ លាងសម្អាតដៃឱ្យបានទៀងទាត់ ហើយពាក់ម៉ាសបើចេញទៅក្នុងចំណោមមនុស្សច្រើន។ខ្ញុំ​រំភើបចិត្ត ពេលឃើញក្រសួងសុខាភិបាល រាជរដ្ឋាភិបាល​

និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ មានវិធានការច្បាស់លាស់ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋយើងដោយមិនគិតពីការនឿយហត់ ហើយខ្ញុំគ្មានអ្វីក្រៅពីចូលរួមចំណែកជាប្រាក់កាសប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្តកាន់តែខ្លាំង»។ប្រភព ៖ ហ្វេសប៊ុក