ទឹកចិត្តប្រពៃ! តារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី ដើម្បីទប់ស្កាត់កូវីដ១៩ បានឧបត្ថម្ភដល់រដ្ឋាភិបាល ក្នុងទឹកប្រាក់ចំនួន

47941

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបជាខ្លាំងដោយ មុននេះបន្ដិច ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កំពូលតារាចម្រៀងស្រីជួរមុខក្នុងប្រទេសកម្ពុជា នោះគឺ អ្នកនាង​ ​ឱក​​ សុគន្ធកញ្ញា​ រួមនឹងក្រុមគ្រួសារ បានឧបត្ថម្ភថវិកា ចំនួន ១,០០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីឌ ដែលកំពុងបង្កក្ដីព្រួយបារម្ភ និងជីវិតរបស់ប្រជាជនកម្ពុជា។យ៉ាងណាមិញ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង បានសរសេរប្រាប់ឱ្យដឹងថា៖

«សូមគោរពអរគុណដល់ប្អូនស្រី ឱក សុគន្ធកញ្ញា និងស្វាមីដែលបានបរិច្ចាគទឹកប្រាក់ ១០០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីឌ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ប្រភព៖ ហេងឡុង