នារីស្រស់ស្អាតម្នាក់ បានបង្ហោះសារយ៉ាងចាក់ដោតថា «អេតាស៊ីវិលស្រួលក្នុងការចែកទ្រព្យពិតមែន តែមិនអាចឃាត់ចិត្តមនុស្សក្បត់បានទេ»

4172

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពីពេលថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់នារីម្នាក់ ត្រូវបានបង្ហោះលើ ទំព័រហ្វេសប៊ុកមួយមានឈ្មោះ Linna momlife KH / AU ក្រោយពីត្រូវបានប្តីលែងលះជាមួយស្វាមី ដោយបន្សល់កូនម្នាក់ ដែលជាតំណក់ឈាម នារីរូបនោះបានបង្ហាញពីទឹកចិត្តរបស់មនុស្ស បើកាលណាអស់ទៅហើយ មិនអាចយកក្រដាស់អេតាស៊ីវិលមួយសន្លឹកមកអូសទាញបានទេ។ជាក់ស្តែង តាមរយៈសារនោះក៏បានឲ្យដឹងថា៖ «អេតាស៊ីវិលមិនអាចឃាត់មនុស្សចិត្តក្បត់បានទេ! អេតាស៊ីវិលគ្រាន់តែជាក្រដាសមួយសន្លឹក ប្ដីប្រពន្ធតែបម្រុងបាក់បែក ប្រេះស្រាំ ទោះក្រដាសអេតាស៊ីវិល១០០សន្លឹកទៀត ក៏ទប់មិនជាប់ដែរ! អ្នកខ្លះក៏ស្រលាញ់យល់ចិត្តគ្នាដល់មានកូន

ដប់ម្ភៃឆ្នាំក្រោយ ទើបសម្រេចចិត្តរៀបការ ហើយអ្នកខ្លះទៀតរៀបការហើយក៏មិនទាន់ចង់ ចុះអេតាស៊ីវិល!ក្នុងនោះដែរ ព្រោះការស្រលាញ់ ចាប់ផ្ដើមពីមនុស្ស២នាក់ ដោយចេះយោគយល់ មើលថែរក្សាគ្នា ស្មោះស្ម័គ្រមួយនិងមួយ ចាប់ដៃគ្នាកសាងអនាគត និងសុភមង្គល អ្វីដែលសំខាន់ ប្ដីត្រូវចេះស្គាល់ពាក្យថាគ្រប់គ្រាន់ មិនសំខាន់លើអេតាស៊ីវិលឡើយ។ ពាក្យថាចុះអេតាស៊ីវិល ស្ដាប់ទៅមានអារម្មណ៍សុវត្តិភាព តែមិនបានបញ្ជាក់ថា នឹងត្រូវតែជាប់គ្នាជាអមតទេ គឺគ្រាន់តែអាចបញ្ជាក់ក្នងផ្លូវច្បាប់ ថាស្របច្បាប់ ងាយស្រួលចែកទ្រព្យ

ក្រោយលែងលះតែប៉ុណ្ណោះ។ហើយគិតឲ្យច្បាស់មុនសម្រេចចិត្ត ព្រោះអ្នកដែលទទួលរងនូវសម្ពាធផ្លូវចិត្ត ខ្លាំងជាងគេគឺកូន កុំព្យាយាមឃាត់មនុស្សដែលចង់ទៅ បើគេមានសម្ពាធ គេចង់មានសេរីភាពណាស់ ប្រលែងដៃទៅ ឲ្យបានធូរចិត្តខ្លួនយើងផង ចាត់ទុកថាជួបគ្នាជានិស្ស័យ បែកគ្នាគឺជាព្រហ្មលិខិត! យើងបាត់បង់មនុស្សក្បត់ គេបាត់បង់មនុស្សស្មោះ ស៊ូមានឈ្មោះជាមេម៉ាយមែនពិត តែមេម៉ាយសប្បាយចិត្ត ច្នៃការឈឺចាប់ឲ្យក្លាយកម្លាំងចិត្ត»៕ប្រភព៖អង្គរហ្វ្រេស