មិនធម្មតា! អ្នកនាងទ្រី ដាណា នៅក្នុងឆ្នាំនេះនឹងផ្តល់ជូនមាស​សុទ្ធ ៣គីឡូ ចំពោះជើងខ្លាំង NNP

48478

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបស្គាល់ច្បាស់ហយអ្នកនាង ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងជា​អគ្គនាយិកា​ក្រុម​ហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​នូវ​ផលិតផល​សម្អាង​ម៉ាក N N P បាន​មានការ​លេីកឡេីង​ថា៖«មិន​មែន​និយាយ​ឱ្យ​រួច​ពី​មាត់​ទេ ហើយ​ក៏​មិន​ចេះ​​បោក​ប្រាស់​គេ​ដែរ ចុង​ឆ្នាំ​នេះ មាស​សុទ្ធ ៣គីឡូ និង​មកុដ​ពេជ្រ ចាំ​មើល​អ្នក​ណា​បាន​ចុង​ឆ្នាំ​នេះ។ខ្ញុំ​ហ៊ាន​ថា ហ៊ាន​ធ្វើ ហើយ​ធ្វើ​ឱ្យ​​ត្រឹម​ត្រូវ​បំផុត សម្រាប់​អ្នក​ខ្លាំង​ទាំង​ខាង​ដឹក​នាំ

ទាំង​ខាង​លក់ និង​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​ភាព​ជោគ​ជ័យ​ទាំង​អស់​គ្នា។ ខ្ញុំ​ប្រាប់​បង​ប្អូន​ចុះ ភាព​ជោគ​ជ័យ​មិនមែន​រត់​មក​រក​យើង​ទេ ទាល់​តែ​ព្យាយាម មាន​ផែន​ការ​ត្រឹម​ត្រូវ មាន​សកម្មភាព​ជាប់​ជា​និច្ច។ បើ​ត្រឹម​គិត ហើយ​មិន​ហ៊ាន​ធ្វើ កុំ​ច្រណែន​ថា​ម៉េច​បាន​គេ​ចេះ​តែ​បាន យើង​ចេះ​តែ​អត់។ ត្រូវ​ប្រឹង​ឡើង បើ​ចង់​ឱ្យ​អនាគត​ភ្លឺ​ស្វាង ក្នុង​មុខ​ជំនួញ​មួយ​នេះ។ NNP គឺ​ច្បាស់​ចឹង»។