អតីតតារាចម្រៀងអ្នកនាង ឡាយ លក្ខិណា បានបង្ហោះសារមួយយ៉ាងក្តុកក្តួលក្រោយផ្ទុះជំងឺកូរ៉ូណាខ្លាំងពេក

8355

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា បន្ទាប់ពីបានចាកចេញ ទៅសម្តែងនៅប្រទេសកាណាដា តាំងពីចុងឆ្នាំ ២០១៩ មក តារាចម្រៀង និងតារាសម្តែង ឡាយ លក្ខិណា នៅមិនទាន់វិលត្រលប់មកស្រុកកំណើតវិញនៅឡើយនោះទេ។ជាក់ស្តែង ថ្មីៗ តារារូបនេះ បានបង្ហាញការព្រួយបារម្ភ របស់ខ្លួនពីបញ្ហាកើតឡើងនៃវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា ប៉ែកអ៊ឺរ៉ុប ជាពិសេសនៅក្នុងប្រទេសកាណាដា ដែលខ្លួនកំពុងស្នាក់នៅ។ដោយឡែក តារាដ៏ស្រស់សោភារូបនេះបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា «Covid-19 នៅខាងចិនដូចជាបានទប់ស្កាត់និងធូរស្បើយហើយ

នៅឡើយតែខ្មែរ និងប៉ែកខាងអឺរ៉ុបរួមទាំងកាណាដា ឃើញថាកើនឡើងជារៀងរាល់ថ្ងៃ 😰 បើបន្តនៅក៏បារម្ភ បើត្រឡប់ទៅវិញក៏ប្រថុយនិងឆ្លង.. តើអារម្មណ៏បែបនេះត្រូវបន្តអូសបន្លាយដល់យូរប៉ុន្នាទៅ?»។ក្នុងនោះដែរ គួរជម្រាបដែរថា អ្នកនាង ឡាយ លក្ខិណា គឺជាតារាចម្រៀង និងសម្តែងមួយរូប ដែលមានទេពកោសល្យ ហើយធ្លាប់បានសហការ ផលិតបទចម្រៀងរួមគ្នា ជាមួយតារាចម្រៀង ជនជាតិបារាំង ដែលមានឈ្មោះថា Clarence នៅក្នុងផលិតកម្ម Sandap C Productions នៅឯប្រទេសកាណាដា។យ៉ាងណាមិញ អ្នកនាង ក៏ជាប់កុងត្រាជាតារាចម្រៀង

និងតារាសម្តែងរបស់ផលិតកម្ម Sandap C Productions ដែលមានការគ្រប់គ្រងដោយ កូនខ្មែរ រស់នៅឯប្រទេសកាណាដា។ ហើយមួយវិញទៀត ម្ចាស់ផលិតកម្ម ក៏ផ្តល់តួនាទីអោយអ្នកនាង រ៉ាប់រង និងចេញមុខធានាតារាចេញពីកម្ពុជាមកកាណាដា ដោយសារតែលក្ខិណាដឹងច្បាស់តារានៅស្រុកខ្មែរបែបណា។តួយ៉ាង បច្ចុប្បន្ន ទោះបីមិនសូវលេចធ្លោនៅក្នុងប្រទេសពិតមែន ប៉ុន្តែនៅឯប្រទេសកាណាដា តារារូបនេះ កំពុងតែមានការមមាញឹកក្នុងការងារសិល្បៈ ទាំងច្រៀង សម្តែង និងថតពាណិជ្ជកម្មនានាផងដែរ៕ប្រភព៖ ហ្វេសប៊ុក