មិនគួរអោយជឿ! អ្នកលក់ និង អ្នកទិញហុចអ៉ីវ៉ាន់ តាមកូនឡាន នៅខ្មែរយើងទេតិចច្រឡំស្រុកគេទៅ (មានវីដេអូ)

572

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញ អ្នកឆ្លងកូវីដចំនួន០៤នាក់បន្ថែមទៀត ដែលក្នុងនោះមានជនជាតិខ្មែរ ២នាក់ និង ជនជាតិម៉ាឡេស៉ី ចំនួន ២ នាក់ផងដែរ។ គួរបញ្ជាក់ថាជនជាតិខ្មែរ ២ នាក់ ដែលវិលត្រលប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៉ី ហើយត្រូវបានរកឃើញនៅខេត្តត្បូងឃ្មុំ ចំណែកជនជាតិម៉ាឡេស៊ី ២ នាក់គឺរកឃើញនៅក្នុងខេត្តកំពត ជាករណីរកឃើញពីយប់ថ្ងៃទី ១៧ ខែមីនា

ដែលមិនទាន់បានចេញសេចក្តីប្រកាស។សរុបទៅមានចំនួន៣៩ហើយ អ្នកមានជំងឺនេះ​យ៉ាងណាមិញស្របពេលជំ ងឺនេះហាក់កំពុងរីក រាលដាលនោះក្រសួងបានប្រកាសបិតក៌ដូចជាផ្អាកសាលារៀន កន្លែងកំសាន្តសប្បាយ KTV និងការប្រគុំតន្រ្តីព្រមទាំងកន្លែងជួបជុំដូចជាការធ្វើពិធីសាសនាជាដើមដើម្បីបង្ការក៌ដូ ជាការពារជំងឺនេះ

ក្នុងនោះផងដែលយើងក៌ត្រូវតែមានអនាម័យសំរាប់ខ្លួនឯងផងដែលដូចជាការលាងដៃ សំអាតនិង ប្រើប្រាស់ម៉ាសនោះ ។ យ៉ាងណាមិញ យោងតាមវីដេអូមួយបានបង្ហោះចេញពីគណនីយ្យមួយឈ្មោះថា Chhorrina Chhorn បានធ្វើបង្ហោះ ថា លក់ដូរសមយ័ កូរូណា ការពារប្រសើរជាងព្យាបាល ដោយដាក់កូនឡាន ទទួលលុយនិងផ្ញើរទំនិញអោយគ្នា ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក