អុញនោះ! តារាសម្តែង សាឡាត់ ស្រីឡាង ស្ងាត់ៗទម្លាយមុខមាត់ពិតរបស់បុរសម្នាក់នេះហើយ

13195

ភ្នំពេញ ៖​ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងច្បាស់ហើយថា ថ្មីៗនេះដែរ តារាសម្តែង សាឡាត់ ស្រីឡាង បានធ្វើឲ្យមហាជន មានការសង្ស័យថា ពេលនេះនាងមានអ្នកស្អំបេះដូងថ្មីហើយ ក្រោយពីមានបានបង្ហោះរូបភាពផ្អែមល្ហែមជាមួយបុរសអាថ៌កំបាំងម្នាក់ និងតែងតែសរសេរសារបែបផ្អែមល្ហែមខ្លាំង នាពេលកន្លងមក។ក្នុងនោះដែរ តារារូបនេះ ធ្លាប់បានបង្ហោះនូវរូបស្និទ្ធស្នាលខ្លាំងជាមួយនឹងបុរសម្នាក់ ប៉ុន្តែមិនបានបង្ហាញនូវអត្តសញ្ញាណថាជានរណានោះទេ។ កន្លងមក នាងបានបញ្ជាក់នៅលើ caption Instagram របស់នាងថា

“មានអ្នកម្នាក់គឺគ្រប់ ទាំងការទទួលយក ទាំងការកែតំរូវ ទាំងការមើលថែ អរគុណដែលតែងតែផ្តល់ស្នាមញញឹម”។ជាក់ស្តែង ថ្មីៗនេះ សាឡាត់ ស្រីឡាង ហាក់បីដូចជាមិនបានបិទបាំងអ្វីទៀតឡើយ ក៏ព្រោះតែនាងបានបង្ហាញនូវមុខមាត់ពិត របស់បុរសដែលតែងតែបែរខ្នងរូបនោះ។បុរសម្នាក់នោះ គឺជាស្ថាបនិកយុវជនសំរាម ដែលគេស្គាល់ថាជាលោក សាន ដារ៉ាវីត។ដោយឡែក

ថាតើអ្នកទាំងពីរ មានទំនាក់ទំនងស្នេហានឹងគ្នា ពិតមែន ឬក៏យ៉ាងណា ក៏មិនទាន់បញ្ជាក់ច្បាស់នៅឡើយដែរប៉ុន្តែសាឡាត់ ស្រីឡាង តែងតែមានវត្តមាន ស្ទើរគ្រប់សកម្មភាពរបស់ ក្រុមយុវជនសំរាម។ លើសពីនេះទៅទៀត អ្នកទាំងពីរតែងបង្ហោះរូបភាពនៅកន្លែងថតតែមួយ និងប្រើកាយវិការបែបសិ្នទ្ធស្នាលខ្លាំង៕ប្រភព៖ pop