ស្អាតហើយចិត្តល្អទៀត! ថៅកែមាសពេជ្រអ្នកនាង ទ្រី ដាណា ដោយក្តីអាណិតអាសូរចំពោះអតីតតារាកំប្លែងនាង ​ខ្មឹប បាន​ជំនួយជាលុយក្នុងទឹកប្រាក់ចំនួន (មានវីដេអូ)

20549

ភ្នំពេញ ៖ មហាជនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយអ្នកនាង ទ្រី ដាណា គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ។ ជាក់ស្តែង នៅថ្ងៃនេះ អតីតតារាកំប្លែងល្បីឈ្មោះមួយរូប និងជាអតីតភរិយាដើម ជាមួយលោក ហុងដា គឺអ្នកនាង​ ខ្មឹប​

បន្ទាប់​ពី​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ទទួល​រងរបួសបាក់ដៃមួយចំហៀង​ និងដោយ​សារ​តែមាន​ជីវភាព​​ខ្វះ​ខាត​ទៀតនោះ​ក៏បានស្កាត់​មកជួបជា​មួយ​អ្នក​នាង​ ទ្រី​ ដាណា​ ដល់​គេហដ្ឋាន​តែម្តង។យ៉ាងណាមិញ ដោយ​មេីលឃេីញ​ពី​ទុក្ខ​លំបាក​ និង​មាន​ក្តី​អាណិត​អាសូរ​ជាខ្លាំង​នោះ​ អ្នក​នាង​ ទ្រី​ ដាណា​ ក៏បាន​ផ្តល់​ជូន​ជា​គ្រឿង​ឧបភោគ​មួយចំនួ​ន​ និង​ថវិកា​ចំនួន​២លាន​រៀល​

ដេីម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ជីវភាព​អតីត​តារា​កំប្លែង​រូប​នេះ​ ហេីយ​បេីសិនជា​ប្រិយមិត្ត​មាន​បំណង​ចង់ជួយដល់រូបគាត់​ អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​ផ្ទាល់ ​០៨៧​ ៨៨​៩​ ២៩១។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក