អុញនោះ! លោក ពែកមី នាយចឺម និង តារាជាច្រើនដួងបង្ហោះសារត្អូញត្អែរធ្លាក់ចំណូលដោយសារតែ

347

ភ្នំពេញ ​៖ ប្រិយិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយ ការប្រកាស​ណែនាំ​ឲ្យ​មានការ​ផ្អាក​រាល់​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​ទូទាំងប្រទេស​នេះ ​គឺ​បន្ទាប់ពី​ក្រសួងសុខាភិបាល​ បាន​រក​ឃើញ​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​Covid-19​នៅ​កម្ពុជា។ ដូច្នេះ​ដើម្បី​ជា​វិធានការ​ចូលរួម​ការពារ​ និង​ទប់ស្កាត់​ការ​ឆ្លង​រា លដាល​នោះ​ ទើប​ក្រសួង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់​ថា​ ដោយយោង​តាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​សូម​ឲ្យ​មាន​ការផ្អាក​កម្មវិធី​ប្រគំ​តន្ត្រី​នៅតាម​ទីធ្លា​សាធារណៈ ចាប់​ពី​ថ្ងៃទី​១៧​ខែមីនា ឆ្នាំ​២០២០​រហូត​ដល់ពេល​ជំងឺ​កូ​វីដ​១៩​បាន​ធូរស្រាល​។​​យ៉ាងណាមិញ ស្រប​ពេល​ដែល​ក្រសួង​បាន​ប្រកាស​ឲ្យ​មាន​ការ​ផ្អាក​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​តាម​ទីធ្លា​សាធារណៈ​

ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​នៅ​ទូទាំង​ប្រទេស​នោះ​ ជា​ការ​កត់​សម្គាល់​ឃើញ​មាន​តារា​ចម្រៀង​ប្រុស​-​ស្រី​ខ្មែរ​មួយ​ចំនួន​ បាន​សម្ដែង​គាំទ្រ​ និង​ខ្លះ​ទៀត​ក៏​និយាយ​ត្អូញត្អែរ​ពី​ការបាត់បង់​ចំណូល​ផង​ដែរ​ ក្រោយពេល​អ្នក​រៀបចំ​កម្មវិធី​ប្រកាស​លុបចោល។ជាមួយគ្នា​ដែល​មាន​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល​នេះ​ដែរ​ ភ្លាមៗ​នោះ គេ​សង្កេតឃើញ​មាន​ម្ចាស់​រៀប​កម្មវិធី​មួយចំនួន​បានសម្រេច​ផ្អាក​ក្នុង​ការ​ប្រគំ​ តន្ត្រី​ ខណៈ​ដែល​មាន​តារា​ចម្រៀង​ប្រុស​-​ស្រី​មួយចំនួន​ត្រូវបាន​ម្ចាស់​កម្មវិធី​ទាក់ទង​ទៅ​ដើម្បី​សូម​​​​​ពន្យារពេល​ឬ​លុបចោល​ផង​ដែរ។ ជាក់ស្តែង ហេតុផល​នេះ ​ទើប​ធ្វើ​ឲ្យ​តារា​ចម្រៀង​ខ្មែរ​ខ្លះ​ទៀត ​ត្អូញត្អែរ​ពី​ការបាត់បង់​ចំណូល​នា​អំឡុង​ពេលនេះ។ជាក់ស្តែង​តារាចម្រៀង​នាយ ចឺម

បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​កម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន​ដែល​នាយ​បានទទួល​នា​កន្លង​នោះ​ពេលនេះ​ត្រូវបាន​បាត់បង់​ជា​បន្តបន្ទាប់​ខណៈដែល​អ្នក​រៀបចំ​កម្មវិធី​បានសម្រេច​សុំ​ផ្អាក​មួយរយៈ​ឬក៏​លើក​ពេល​រហូត​ជំងឺ​កូ​វីដ​១៩​បាន​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ​។​ ក្នុងនោះដែរ មិន​ខុសគ្នា​ពី​នាយ ចឺម នោះ​ តារា​កំប្លែង​នាយ ពែ​កមី ឯណោះ​វិញ​ ក៏បាន​ត្អូញត្អែរ​ដែរ​ថា ​ចំពោះ​កម្មវិធី​ខន​សឺត​ ដែល​ខ្លួន​ទទួល​នោះ​ ក៏​ត្រូវបាន​លុប ចោ ល​អស់​ផងដែរ។ចំណែក​ឯ​តារា​ចម្រៀង​លោក ជុំ លី​ណូ ក៏បាន​រៀបរាប់​ដែរ​ថា ​អស់​៧​រោង​បាត់​ហើយ ប្រហែល​នៅ​បាត់​រោង​ជា​បន្តបន្ទាប់​ទៀត​តាមមើលទៅ

(​កូ​រ៉ូ​ណា​ប្រហារ​ឆ្នាំង​បាយ​ហើយ​)​ ដោយឡែក​ក៏​មាន​តារា​ប្រុស​-​ស្រី​ឯទៀត ​ក៏បាន​និយាយ​ដូចៗ​គ្នា​ពី​បញ្ហា​ត្រូវ​បាន​ម្ចាស់​កម្មវិធី​ប្រគំ​តន្ត្រី​សម្រេច​លុបចោល​ការជួប​ជុំ​ការ​ច្រៀង​-​រាំ​សប្បាយ​នេះ​ផងដែរ​។​ យ៉ាងណាមិញ ​ថ្វីត្បិតតែ​មានការ​លើកឡើង​ដូច្នេះ​ក៏ពិតមែន​គឺ​ពួកគាត់​ក៏បាន​សម្តែង​ការគាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​ដែល​បានសម្រេច​ឲ្យ​មានការ​ផ្អាក​ប្រគំ​តន្ត្រី​នៅតាម​ទីធ្លា​សាធារណៈ​ដែលមាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​។​ប្រភព៖ ហ្វេសប៊ុក