ពុទ្ធោ! តារាសម្តែង Matthew បាក់សម្រស់ខ្លាំងក្រោយដេកពេទ្យបានមួយអាទិត្យ

10126

ថៃ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា តារាសម្តែង Matthew Deane បានសម្រាកព្យាបាលខ្លួនៅមន្ទីរពេទ្យរយៈពេលមួយសប្ដាហ៍ហើយ បន្ទាប់ពីលោកបានប្រកាសពីតេស្តវិជ្ជមានលើវីរុស Covid-19 កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ។យ៉ាងណាមិញនៅថ្ងៃនេះ ពិធីកររូបសង្ហា Matthew Deane បានបញ្ចេញវីដេអូថ្មីមួយ ដោយលោកបានបង្ហាញពីអាការមានការប្រែប្រួលខ្លះៗ

យ៉ាងណាក្តីសុខភាពរបស់លោកពេលនេះហាក់ដូចធម្មតាទេ ប៉ុន្ដែលោកសូមឱ្យមហាជនទាំងអស់ កុំមើលស្រាលជំងឺរាតត្បាតប្រភេទនេះឱ្យសោះ ព្រោះបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងណាមួយព្យាបាលជំងឺនេះនៅឡើយទេ សូមថែរក្សាអនាម័យឱ្យបានខ្ពស់ ។ ជាក់ស្តែង លោកប៉ារូបសង្ហាខាងលើ ក៏បានអរគុណដល់មិត្តភក្ដិ និង អ្នកគាំទ្រទាំងអស់ដែលតែងតែលើកកម្លាំងចិត្តដល់លោក ។យ៉ាងណាមិញ មហាជនបែរជាកត់សម្គាល់ឃើញថា

គ្រាន់តែ Matthew Deane ឈឺគេងលើគ្រែពេទ្យប៉ុន្មានថ្ងៃសោះ លោកហាក់បាក់សម្រស់ខ្លាំងគួរឱ្យភ្ញាក់ផ្អើល រង្វង់ភ្នែកទាំងសងខាងជាំខ្មៅអស់ ឯពុកមាត់ពុកចង្ការដុះឡើងស្រមូម បាក់បង់ភាពសង្ហាអស់ មើលទៅគួរឱ្យអាណិតណាស់៕ប្រភព៖ pop