ភរិយាលោកជា សំណាង ស្ងាត់ៗបង្ហោះសារយ៉ាងមានអត្ថន័យមួយទៅកាន់ស្វាមីថា

46052

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងច្បាស់ហើយថា ក្រោយពីរៀបការប្រមាណជិតបួនខែ តារាសម្តែងជើងចាស់លោក ជា សំណាង បានទទួលកូនស្រីមួយ ជាចំណងដៃដែលមានមុខមាត់ទ្រលុកទ្រលន់គួរឱ្យក្នាញ់ ។ ថ្មីៗនេះ ភរិយារបស់លោក ជា សំណាង ថែម ទាំងបង្ហោះសារអរគុណដល់លោកផងដែរ ។ជាក់ស្តែង នេះជាលើកដំបូងដែលគេឃើញភរិយារបស់លោក ជា សំណាង ដែលជាអ្នកសិល្បៈមួយរូបបានបង្ហោះ សារអរគុណដល់ស្វាមីដែលមានអត្ថន័យថា «រយះពេលជាងបីឆ្នាំហើយ ដែលយើងឆ្លងកាត់ជាមួយគ្នាស្ទើររាប់មិនអស់ អ្វីក៏ធ្លាប់ជួបដែរ

តែយើងមិនដែលបោះបង់គ្នារហូតពួកយើងបង្កើតបានគ្រួសារដ៏កក់ក្ដៅមួយ អរគុណគ្រប់យ៉ាង»។ការលើកឡើងរបស់ភរិយា ជា សំណាង បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រ មានការជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត។ក្នុងនោះដែរ អ្វីដែលចាប់អារម្មណ៍បើទោះបីបានរួមរស់នៅជាមួយគ្នានិងបានកូនស្រីមួយជាចំណងដៃក៏ពិតមែនតែ ជា សំណាង កម្រ

បង្ហាញពីជីវិតឯកជនរបស់លោកខុសពីតារាដទៃ ។យ៉ាងណាមិញ គួរបញ្ជាក់ថា លោក ជា សំណាង បានសម្រេចចិត្តរៀបការកាលពីពាក់កណ្តាល ខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅ ក្នុងវ័យ ៤៨ឆ្នាំជាមួយតារាម៉ូដែលមួយរូប ហើយពេលនេះពួកគេក៏ទទួលចំណងដៃកូនស្រីមួយរូបដែលមានមុខមាត់គួរឱ្យក្នាញ់ដែលមានឈ្មោះថា បេឡា៕ប្រភព៖ pop