រន្ធត់ចិត្ត! បុរសម្នាក់ សុំគ្រូ​ពេទ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​យ៉ាង​តក់​ក្រហល់ ដើម្បី​បាន​មើល​មុខ​មិត្ត​ស្រី​ផ្ទាល់​ភ្នែក​ជា​លើក​ចុង​ក្រោយ

49336

​បរទេស៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយ បុរស​ម្នាក់​បាន​ធ្វើ​ឲ្បន្ទាប់​ពី​ដឹង​ថា​ លោក​បាន​សុំ​គ្រូ​ពេទ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​យ៉ាង​តក់​ក្រហល់​ទាំង​ខ្លួន​របួស​ធ្ងន់​ធ្ងរ​ដេក​លើ​គ្រែ ​ដើម្បី​បាន​មើល​មុខ​មិត្ត​ស្រី​ផ្ទាល់​ភ្នែក​ជា​លើក​ចុង​ក្រោយ ​មុន​នាង​ត្រូវ​លាគ្រប់​គ្នា​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​ត្រលប់។ជាក់ស្តែង កាល​ពី​ពេល​ថ្មីៗ​នេះ ​មន្ត្រី​ប៉ូលីស​នៃ​ស្ថានីយ៍​ប៉ូលីស​ស្រុក​ថា​មួង ខេត្ត​កាន​ចន​បុរី ប្រទេស​ថៃ ​បាន​ទទួល​ដំណឹង​អំពី​ហេតុការណ៍ ​គ្រោះ ​ថ្នាក់​ ចរា ចរ ណ៍​ រវាង​រថយន្ត ​និង​ម៉ូតូ​ ដោយ​កន្លែង​កើតហេតុ​នៅ​ផ្លូវកែង​មុខ​វត្ត​លោហះ​រ៉ាត​បាំ​រុង ស្រុក​ថា​មួង។ក្នុងនោះដែរ ភ្នាក់ងារ​មូលនិធិ​ឃុន​រតន​វុត ​បាន​ទៅ​ពិនិត្យ​កន្លែ​ង​កើតហេតុ ហើយ​ប្រទះ​ឃើញ​ជនរងគ្រោះ​រងរ​បួស​ធ្ងន់​ចំនួន ៣​នាក់ គឺ​ក្មេងស្រី​អាយុ ៣ឆ្នាំ​(​ពុំស្គាល់​អត្តសញ្ញាណ​) ស្ត្រី​ម្នាក់​ឈ្មោះ ផាន់​ភ័ត ភូមិភ័ក​ឌី អាយុ ២១​ឆ្នាំ

និង​បុរស​ម្នាក់​ឈ្មោះ​ផាន់​ថកាន វង្ស​ឆៃ​ផេង អាយុ ២១​ឆ្នាំ ដោយ​ក្មេង​ស្រី​អាយុ ៣​ឆ្នាំ និង​ស្ត្រី​រងគ្រោះ ជីព​ចរលែង​ដំណើរ​ការ។ ភ្នាក់ងារ​ជួយសង្គ្រោះ​បាន​សង្គ្រោះ​បឋម​ CPA រហូត​មាន​ជីពចរ​ឡើងវិញ ហើយ​ប្រញាប់​បញ្ចូន​ទៅ​កាន់​មន្ទីរ​ពេទ្យ បន្តែ​ជា​អកុសល​ នារី​រងគ្រោះ​បា​ន​ស្លាប់​បាត់បង់​ជីវិត​ ខណៈ​ពេល​កំពុង​នាំ​ទៅកាន់​មន្ទី​ពេទ្យ។ ឯ​ក្មេងស្រី​អាយុ ៣ឆ្នាំ រង រ បួស ​ធ្ង ន់ ធ្ងរ។ដោយឡែក ក្រៅពី​នោះ​ទៀត​នៅ​កន្លែង​កើតហេតុ គេ​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​ពណ៌​ខ្មៅ​ស្លាក​លេខ 902 ក្នុង​ស្ថានភាព​ខាងមុខ​មាន​ស្លាកស្នាម​​បុក​យ៉ាង​ខ្លាំង ដោយរ​បើកទ្វារ​ទាំងបួន​នៅ​ខាងឆ្វេង

ប៉ុន្តែ​មិនឃើញ​អ្នកបើកបរ​ ឬ​អ្នកដំណើរ​ទេ។ នៅ​ជិត​គ្នា​នោះ​ដែរ​ គេ​ឃើញ​ម៉ូតូ Honda Wave ស្លាក​លេខ 864 ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកស្លាប់ ដែល​ត្រូវបាន​បុក​ និង​ដួល​នៅ​ទីនោះ​។ លើសពីនេះ​ទៀត ​ហាង​នៅក្បែរនោះ​ត្រូវ​បាន​បុក​ដោយ​រថយន្ត​ដដែល​ខ្ទេចខ្ទី​គ្មាន​សល់។យ៉ាងណាមិញ តាមរយៈ​ការសាកសួរ​សាក្សី​ឃើញ​ហេតុ​ការណ៍​នេះ ​បាន​ឲ្យ​ដឹង​ថា​ មុនពេល​កើតហេតុ គាត់​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​បើកបរ​ចេញពី​ភោជនីយដ្ឋាន​មួយ​ មាន​ល្បឿន​លឿន ​នៅពេល​ទៅដល់​ចំណុច​កើតហេតុ ត្រង់​ផ្លូវ​កោង រថយន្ត​មួយ​គ្រឿង​នេះ​ មិន​បាន​បន្ថយល្បឿន​ទេ​ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញ ​ទំ ហឹង​

និង​ហាង​មួយ​កន្លែង​ទាំង​កម្រោល​លាន់​ឮ​ដូច​រន្ទះ។តួយ៉ាង ខណៈពេល​ដែល​អ្នក​បើក​បរ​ និង​អ្នកដំណើរ​នៅ​ខាង​ក្នុង​រថយន្ត​មាន​ប្រហែល ៣ទៅ​៤ នាក់ បន្ទាប់ពី​កើត​ឧបទ្ទេវហេតុ​រួច តៃកុង​ឡាន​បាន​ប្រញាប់​ចុះ​ពី​ឡាន​ហើយ​រត់​គេច​ខ្លួន​ចូល​ទៅក្នុង​ផ្លូវលំ​បាត់ ដោយ​បន្សល់​នូវ​អ្នករងរបួស​ធ្ងន់​ចំនួន​បី​នាក់​។ ​ទាំងអស់​នេះ​ដែរ ភ្នាក់ងារ​ប៉ូលីស​បាន​ធ្វើ​ការស៊ើបអង្កេត​រក​តៃកុង​ឡាន ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវច្បាប់។ អ្វីដែល​ធ្វើ​ឲ្យ​គេ​រំជួលចិត្ត​ស្រក់​ទឹក​ភ្នែក​នោះ ​គឺ​មិត្ត​ប្រុស​ទទូច​សុំ​គ្រូ​ពេទ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ទាំង​អាការៈ​ខ្លួន​ធ្ងន់​ធ្ងរ ដើម្បី​បាន​ជួប​មិត្ត​ស្រី​ជា​លើក​ចុង​ក្រោយ​មុន​យក​នាង ​ទៅ ​បូ ជា។យ៉ាងណាមិញ សុំ​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​

ឲ្យ​ល្អ​ ពេល​នៅ​ជាមួយ​គ្នា​ឃើញ​មុខ​គ្នា​ ព្រោះ​យើង​មិន​អាច​ដឹង​បាន​ទេ​ថា ​សុភមង្គល​ទាំងនេះ អាច​នឹង​រលាយបាត់​នៅពេលណា​មួយ​នោះ​ទេ។ គូ​ស្វាមីភរិយាផ្សេង​ទៀត​ចេះ​ស្រលាញ់គ្នា និង​ថែរក្សា មិន​ថា​មាន​ឬ​ក្រ សេចក្ដីស្រឡាញ់​គឺ​ស្រស់​ស្អាត​ បើ​យើង​ចេះ​ស្រឡាញ់​និង​យល់ចិត្ត​គ្នា។ សុំ​ឲ្យ​ជន​រងគ្រោះ​បាន​ទៅកាន់​ សុគតិភព ​សូម​ថ្កោលទោស​ដល់​អ្នក​ដែល​បុក​ហើយ​រត់​គេចខ្លួន៕ប្រភព៖អង្គរហ្វេស