ក្តៅៗ!! តារាចម្រៀងវ័យក្មេងស្រស់ស្អាតឈ្មោះ សន ស្រី លាភមានទំនាស់ជាមួយTou Solo ក្បត់សន្យាកំពុងកក្រើកក្នុងបណ្តាញសង្គមហ្វេសប៊ុក (មានវីដេអូ)

110

កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៩ បងប្រុសម្នាក់មានគណនីហ្វេបុកឈ្មោះ Tou Soloបានធ្វើការបង្ហោះសារនៅលើបណ្ដាញគណនីហ្វេបុករបស់លោកដោយរៀបរាប់ថា កុហកគេបាន តែកុហកខ្លួនឯងមិនបានទេ។ខ្ញុំប្រកាសរកប្អូនស្រួលម្នាក់នេះមុនផលិតកម្មនេះទាក់ទងទៅទៀត។ប្រហែលជាផលិតកម្មនេះកាត់មុខយក បានជាថ្ងៃដែលណាត់មកជួបខ្ញុំ​​ ម៉ោង3រសៀលទើបនាងខលមកខ្ញុំ ហើយនិយាយថាខ្ញុំមកភ្នំពេញយូរហើយ ឥឡូវដល់ម៉ោងទៅវិញហើយព្រោះcallមកបងមកលើក។តែការពិតនាងទើបតែខលមកខ្ញុំនាម៉ោង3សោះ។

ប្អូនព្យាយាមរុញខាងខុសមកឱ្យខ្ញុំ ទាំងប្អូនដឹងច្បាស់ថាខ្លួនបានទៅធ្វើតេស្តសំឡេងនៅផលិតកម្មនេះតាំងពីព្រឹក។បងមានភស្តុតាងគ្រប់យ៉ាង ចង់ប្តឹងបង បងអាចកំដរបានណាប្អូន។តែបងសុំដាស់តឿនប្អូនថា ព្រោះតែលុយ ប្អូនធ្វើឱ្យខ្លួនឯងថោកទាប់ដល់ថ្នាក់ហ្នឹង និយាយមិនគោរពពាក្យសម្តី ហើយរុញខាងខុសមកឱ្យបងទៀត។មាត់និយាយថាចង់បានភាពស្មោះត្រង់ តែខ្លួនធ្វើតែរឿងមិនស្មោះត្រង់ តើប្អូនថ្លៃថ្នូរកើតដែរទេ?   ក្រោយការបង្ហោះសាររបស់Tou Solo រួចមកទើបមានការប្រតិកម្មពីនារី សន ស្រី លាភបានចេញវីដេអូLive ផ្ទាល់នៅលើទំព័រហ្វេបុកGreen Moon Production កាលពីថ្ងៃម្សិលមិញទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩

ដោយទំព័រហ្វេបុកនេះបានធ្វើការរៀបរាប់និងឡាយវីដេអូថាសូមជួយ Like and Share ផង អរគុណ នាងខ្ញុំ សន ស្រីលាភ ( ហៅ ម៉ារ៉ានី ) សូមធ្វើការបកស្រាយ ដើម្បីឆ្លើយតបទៅកាន់ Facebook Tou Solo ដែលបានប្រើពាក្យជេរប្រមាថធ្ងន់ធ្ងរមកលើប្អូនស្រី ដែលមិនអាចទទូលយកបាន។ក្រោយមកក៏មានគណនីហ្វេបុករបស់បងប្រុសម្នាក់ទៀតឈ្មោះ Rin Panha បានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេបុករបស់លោកក្រោយពេលឃើញនារីឈ្មោះ សន ស្រីលាភ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ថាមនុស្សដែលក្បត់ទំនុកចិត្តអ្នកដែលចង់ជួយខ្លួនជាមនុស្សថោកទាបបំផុត អ្នកណាថាមនុស្សនាងនេះគួរឲ្យអនុគ្រោះ? ខ្ញុំថាកំហុសរបស់នាង មិនមែនជាកំហុសដែលត្រូវអនុគ្រោះទេ

តាមស្ដាប់សម្ដីសម្ដៅនាង និងការរៀបរាប់នាង គឺជាមនុស្សក្រឡិចក្រឡុច ព្រោះមនុស្សល្អ ជាមនុស្សរក្សាសម្ដីណាស់ បើទោះបីខកក៏ដោយ សុខចិត្តឲ្យគេធ្វើខុសលើខ្លួន ហើយនិយាយថាមិត្តភក្ដិមកប្រាប់នាងនោះ បើនាងមិនញ័រនឹងប្រយោជន៍ផលិតកម្ម Green Moon ឲ្យទេក៏នាងមិនទៅថតចម្រៀងគេដែរ វាមិនមែននាងទៅប្រឡងទេ គឺគេចាប់នាងកាត់មុខ Tou Solo ។បូករួមទាំងម្ចាស់ និងក្រុមការងារ Green Moon វាចង់បាននាងទៅច្រៀងផង ក៏វាបង្កើតរឿងកុហកនានា ដើម្បីត្រៀម Live បកស្រាយ ព្រោះទី១ ខ្លាចប៉ះដល់ផលិតកម្មគេ ទី២ខ្លាចប៉ះដល់តារារះថ្មី ដែលកំពុងគេគាំទ្រច្រើនផង និយាយរួមទៅគឺខ្លាចប៉ះប្រយោជន៍ទាំងស្រុង ។ ហេតុដូចនេះហើយ មនុស្សនេះ បើមិនថោកទាប តើអាចហៅថាជាមនុស្សប្រភេទណាវិញ?

ក្រែងបងប្អូនបានដឹងហើយតើហ្អី ថាមនុស្សដែលក្បត់ទំនុកចិត្តអ្នកដទៃ វាថោកទាបកម្រិតណានោះ ហើយបើនាងជាមនុស្សដែលគួរអនុគ្រោះនាងមិនមែនចេញមុខបកស្រាយទេ នាងត្រូវទៅដល់កន្លែង Tou Solo ដើម្បីសុំទោសគាត់ដោយផ្ទាល់ តែមិនចឹងទេ នាងនេះខ្លាចការពិត មិនមែនខ្លាច Tou Solo ស្ដីឲ្យទេ ព្រោះមនុស្សដែលល្អ បើខុសគេប្រាប់ថាខុស គេមិនមែនចេញមុខមកតតាំងទេ

វាគឺជាគំនិតរបស់ផលិតកម្ម Green Moon ដែលជាបណ្ដុំមនុស្សក្រឡិចក្រឡុចដែលឲ្យនាងតតាំង បើនាងតែម្នាក់ឯង គ្មានអ្វីខ្នង នាងមិនហ៊ាន ចេញមុខមក Live ថាគេជេរនាងប្រមាថនាងនោះទេ ។ ខ្ញុំសង្ឃឹមថាបងប្អូនបានអានសំណេរនេះហើយ ស្ដាប់សម្ដីនាង Live ក្នុង Page Green Moon Production ហើយបងប្អូនគួរណាស់តែភ្លឺភ្នែកហើយ ។បើនាងមិនក្បត់ទំនុកចិត្ត Tou Solo ទេស្មានតែនាងហ៊ានតមាត់នឹង Tou Solo ឬ? មកពីនាងបានក្បត់ទំនុកចិត្តទៅច្រៀងឲ្យ Green Moon Production រួចហើយ បាននាងហ៊ានដំឡើងសម្លេងដាក់ Tou Solo រហូតដល់ Tou Solo រកឃើញការពិត ថានាងកុហកដោយទាំង តា កញ្ចាស់ ទៅទៀត ។

ខ្ញុំនិយាយតាមការតាមដានរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាស្អែកយើងនឹងតាមដានសម្ដីរបស់ Tou Solo Live យកមកប្រៀបធៀបគ្នា តើនណាដែលគួរឲ្យទុកចិត្តជាង? មនុស្សសំខាន់ហេតុផល មិនមែននិយាយរឿង “ខ្ញុំមានបំណងប្រាប់គាត់ៗ” ខ្ញុំថា អាចម៍ទេ វាមិនចង់ប្រាប់ហ្នឹងហើយ បានវាមិនទាក់ទងមក Tou Solo នោះ ព្រោះវាខ្លាចផលិតកម្មគេអន់ចិត្ត ឬមួយនាងហ្នុងត្រូវបាន ផលិតកម្មហ្នុងឲ្យធ្វើហីៗដាក់ Tou Solo ដើម្បីបង្កើតរឿងឲ្យនាងមានប្រឡោះចេញទៅ ដើម្បីល្បីនោះណា ។រឿងថោកទាបរបស់តារាៗខ្លះមានច្រើនណាស់ ចេញពីមួយទៅមួយ ហើយនាងនេះចរិតចឹងដែរ មិនទាន់ក្លាយជាតារាផង នាងហ៊ានដល់ថ្នាក់ហ្នឹងទៅហើយ បងប្អូនស្រមៃបន្ដិចទៅ ។ [បន្ថែមលើសំណេរចាស់] អូ! នាងថានាងមកភ្នំពេញដំបូងនាងមិនស្គាល់អ្នកណាទេ ចឹងតើហេតុអ្វីនាងស្គាល់ Green Moon Production? មិត្តភក្ដិនាងនោះជានណា? ជាចៅហ្វាយរបស់នាងឬបានជាបបួលនាងទៅភ្លាមនាងក៏ទៅភ្លែតនោះ!

ឥឡូវឧទាហរណ៍ថាគេគ្រាន់តែប្រាប់នាងថា ផលិតកម្ម Green Moon កំពុងរើសអ្នកចម្រៀង ឬប្រឡងចម្រៀង ចឹងបើនាងល្អវិញ នាងនឹងប្រាប់គេថា ខ្ញុំមិនអាចទៅច្រៀង ឬប្រឡងផលិតកម្មណាទេ ព្រោះខ្ញុំជាប់ពាក្យ ជាប់សម្ដីជាមួយ Tou Solo រួចហើយ ត្រៀមច្រៀងឆាប់ៗនេះ បើនិយាយប៉ុណ្ណឹងគឺចប់រឿងហើយ តែមកពីនាងមនុស្សដេញតាមប្រយោជន៍ មិនមែនមនុស្សល្អស្អីទេ វាត្រូវគេបញ្ចូលប្រយោជន៍ឲ្យនាង

ព្រោះនាងហ្នុងក៏វាចង់ល្បីល្បាញដូចតារាស្រុកខ្មែរដែរនោះ ។សរុបមកនាងថោកទាបណាស់ តែខ្ញុំមិនដឹងថោកដល់កម្រិតណាទេ មានតែចាំ Tou Solo បកស្រាយស្អែកទេ ។ ខ្ញុំថា នាងនេះបើចង់រក្សាតម្លៃនាងវិញ គឺត្រូវនិយាយការពិត ទាំងអស់ដែលកើតឡើងលើខ្លួននាង ទាំងស្រុង ដោយលះប្រយោជន៍ចង់ធ្វើតារាល្បីរបស់នាងចេញ តែបើសិនជានាងនៅតែចឹង គង់មានថ្ងៃស្រីដឹងខ្លួនទេ ព្រោះក្នុងកែវភ្នែកមនុស្សល្អទាំងឡាយ នាងអស់តម្លៃរលីង ៕ហើយបន្ទាប់មកទៀតបងប្រុស Tou Solo ក៏បានធ្វើការបង្ហោះសារមួយទៀតដោយរៀបរាប់ថា

ខ្ញុំកំពុងភ្ជាប់វីដេអូចូលគ្នាតែមួយ ដើម្បីបកស្រាយតបទៅប្អូនស្រីលាភ(19វគ្គ ក្នុងមួយវគ្គ5នាទីឡើងទៅដល់8នាទី)។ក្នុងវីដេអូនេះ ខ្ញុំបានថតស្គ្រីនទាក់ទងនឹងសំឡេងដែលឆាតជាមួយគ្នាទាំងមូល​ អត់មានរំលងមួយសំឡេងណាទេ ទាំងខ្ញុំទាំងប្អូនស្រី។ក្នុងនោះក៏មានភស្តុតាងដែលជាប្រវត្តិCall ដែលប្អូនស្រីចេះតែថាបានខលមកបងតាំងពីព្រឹក តើវាជាការពិតដែរឬទេ សូមរង់ចាំការបង្ហោះវីដេអូនេះនាម៉ោង6ល្ងាច ថ្ងៃទី11ខែកុម្ភឆ្នាំ2019នេះ។ដូច្នេះពេលដែលខាងTou Soloធ្វើការបង្ហោះវីដេអូយើងខ្ញុំនឹងផ្សាយជូនអ្នកបន្តទៀត។ សូមស្ដាប់សម្ដីរបស់នារីឈ្មោះ សន ស្រីលាភធ្វើការបកស្រាយខាងក្រោម៖

នាងខ្ញុំ សន ស្រីលាភ

សូមជួយ Like and Share ផង អរគុណ 🙏🙏🙏 នាងខ្ញុំ សន ស្រីលាភ ( ហៅ ម៉ារ៉ានី ) សូមធ្វើការបកស្រាយ ដើម្បីឆ្លើយតបទៅកាន់ Facebook #Tou Solo ដែលបានប្រើពាក្យជេរប្រមាថធ្ងន់ធ្ងរមកលើប្អូនស្រី ដែលមិនអាចទទូលយកបាន

Posted by Green Moon Production on Sunday, 10 February 2019