បែកធ្លាយការពិតដែលស្ថាបនិកលោក គិម វ៉ាង ផលិតមីល្ពៅ មិនទទួលការវិនិយោគដាច់ខាតគឺព្រោះតែ

223

ដូចដែរ​ប្រិយមិត្ត​ធ្លាប់​បាន​ទទួល​ជ្រាប​រួចមកហេីយ​ អំពី​ការផលិត​មីល្ពៅរបស់ខ្មែរ​នៅខេត្ត​បាត់​ដំបង​ ដោយបុរសម្នាក់ឈ្មោះ​ គិម​ វ៉ាង​ ដែលមាន​ស្រុកកំណើត​នៅខេត្ត​បន្ទាយមានជ័យ​ បានធ្វេីការ​សិក្សា​ស្រាវជ្រាវ​អស់រយៈពេល​ ២ឆ្នាំ​ទម្រាំ​ទទួលបាននូវភាព​ជោគជ័យ​ និងទទួលស្គាល់ពី​មហាជនខ្មែរ​ទូទាំង​ផងនោះ។ដោយឡែក​ ក្រោយពី​មានការទទួលស្គាល់​ពីមហាជន​ហេីយនោះ​ នៅមុននេះ​បន្តិច​ ម្ចាស់​មីល្ពៅ​ខ្មែរ​ ក៏បាន​ធ្វើ​ការ​បញ្ជាក់​ថា​៖​ ខ្ញុំបាទ​ សូមថ្លែងអំណរគុណ​ដល់ ឯកឧត្ដម សុង សេងហួត អនុរដ្ឋលេខាធិការ​

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​និងលោកប្រធានមន្ទីរ ឧស្សាហកម្ម​ និងសិប្បកម្មព្រមទាំងមន្ទ្រីជំនាញ​ដែលបានចុះពិនិត្យមើល​ ទីតាំងផលិត​មីល្ពៅរបស់ខ្ញុំបាទ គិមវ៉ាង នៅស្រុកសង្កែ​ ខេត្តបាត់ដំបង​ នៅថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៩»។

ទាក់ទង​នឹងរឿង​ការមិនទទួល​វិនិយោគ​របស់​ម្ចាស់​មីល្ពៅ​កាលពី​កន្លងទៅ​នេះ​ ក៏ត្រូវបាន​មហាជន​មួយ​ចំនួន​ បាន​ធ្វើ​ការ​រិះគន់​ និង​ផ្តល់​ជាយោលបល់​មួយ​ចំនួន​ដេីម្បី​អោយ​បុរស​រូបនេះមានការគិតសារជាថ្មីផងដែរ។បេីតាមការ​បញ្ជាក់​ពី​ម្ចាស់​មីល្ពៅ​ប្រាប់​សារព័ត៌មាន​ច្បាស់​ការ​ក្នុង​ស្រុកមួយបា​ន​ឲ្យ​ដឹងថា​ មូលហេតុ​ដែល​លោកមិនទទួលការ​វិនិយោគ​ពី​បណ្តាល​ក្រុម​ហ៊ុន​ឯកជននានា​នោះ

គឺដោយសារតែ​លោក​​ចង់​ពង្រឹង​សង្វាក់​ផលិត​កម្ម​ របស់​ខ្លួន​ឲ្យ​រឹងមាំសិន ហើយ​រង់​ចាំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ការ​វិនិយោគ​ដោយ​ផ្ទាល់។ ក្នុង​នោះដែរ​ លោក​ គិម​ វ៉ាង​ ដែលជា​ម្ចាស់​មីល្ពៅ​ខ្មែរ​ ក៏បាន​ធ្វើ​ការ​បញ្ជាក់បន្ថែម​ទៀត​ថា​ ចំពោះ​ការទទួល​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល​ គឺ​ជា​រឿង​មួយ​ដ៏ល្អបំផុត​ ព្រោះបានបង្ហាញ​ថា​វា​ជា​ផលិតផលមួយ​យ៉ាង​ពិតប្រាកដ​​របស់​កម្ពុជា ដែល​កើត​ចេញ​ពី​ការ​ជួយ​ជ្រោមជ្រែង​គ្នា​ទៅវិញ​ទៅមក​ រវាង​ខ្មែរ និង​ខ្មែរ​ ។