
កាលពីពេលកន្លងទៅថ្មីៗនេះ មានរឿងដ៏ហួសចិត្តបំផុតមួយបានកើតឡើងពាក់ព័ន្ធនឹងករណីម្ចាស់ហាងបោកអ៊ុតសម្លៀកបំពាក់យីហោ «បោកអ៊ុត យក្សា» ត្រូវបានអតិថិជនម្នាក់ចោទថា បានស៊ីដាច់រ៉ូបរបស់ខ្លួន ដោយពុំបានចេញវិក័យបត្រឲ្យឡើយ ។បើតាមគណនីហ្វេសប៊ុកឈ្មោះ Bée Pink ដែលគេស្គាល់ថាជាប្អូនស្រីម្ចាស់រ៉ូប បានបង្ហោះឲ្យដឹងថា៖ «សូមបងប្អូនប្រុងប្រយ័ត្នចំពោះសំលៀកបំពាក់ដែលយកទៅបោកអ៊ុត ជាពិសេសអ្នកនៅខេត្តស្វាយរៀង កុំភ្លេចយកប័ណ្ណអោយសោះព្រោះថាសម័យឥលូវទុកចិត្តមិនបានទេជាក់ស្តែងបងស្រីខ្ញុំយករូ៉បទៅបោកដោយមិនមានពេលទៅយក


ម្ចាស់ហាងក៏សុីដាច់តែម្តងម្ចាស់ហាងប្រាប់ថាមានអ្នកយកទៅបាត់ហើយតែការពិតអ្នកដែលយករ៉ូបបងស្រីខ្ញុំទៅពាក់នេះជាប្អូនស្រីរបស់ម្ចាស់ហាងទេដោយបងស្រីខ្ញុំ ចាប់បានម្ចាស់ហាងក៏បានប្រើពាក្យសំដីថា គាត់មិនអោយរ៉ូបនេះវិញទេគាត់ចង់យកមកដុតចោលក៏បានដែរហើយចង់ប្តឹងអាណាប្តឹងទៅ
#ហាងបោកអ៊ុត_យក្សា
#ទីតាំង_ផ្លូវទៅកន្លែងហាត់ប្រាណសារ៉េន» ។
ក្រោយរឿងនេះបានផ្ទុះឡើង និងត្រូវបានគេចែករំលែកតៗគ្នាយ៉ាងលឿន ស្រាប់តែម្ចាស់ហាង «បោកអ៊ុត យក្សា» នេះក៏ចេញមុខបកស្រាយថា ការចោទប្រកាន់បែបនេះរបស់អតិថិជនរូបនោះ គឺជាការមូលបង្កាច់ជ្រុលហួស ដែលហាក់មានបំណងអាក្រក់អ្វីមួយ មកលើហាងរបស់គាត់តែម្តង ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Srey Neang ដែលជាម្ចាស់ហាងបានបង្ហោះសារបកស្រាយយ៉ាងដូច្នេះថា៖

«នាងខ្ញុំម្ចាស់ហាងបោកអ៊ុតយក្សាបកស្រាយពីម្ចាស់រ៉ូបដែរយករ៉ូបមកបោកអ៊ុត គាត់ម្នាក់នឹងយករ៉ូបមកបោកឡើង១ឆ្នាំ១ខែហើយទើបមកយក តាមគោលការណ៍ក្រុមហ៊ុនការផុតកំណត់ត្រឹមតែ១ខែនោះខាងយើងខ្ញុំនឹងទុកជាអាសារបង់ អីវ៉ាន់ទុកឡើងយូរ ឡើងភ្លេចមុខបាត់ហើយ ហើយពេលដែរមកបោកអ៊ុតខាងយើងខ្ញុំតែងតែមានវិក័យបត្រ័និងការផុតកំណត់យកអីវ៉ាន់ ហើយគាត់ថាមិនបានចេញវិក័បត្រ័និងការផុតកំណត់យកអីវ៉ាន់ហើយគាត់ថាមិនបានចេញវិក័យបត្រ័អោយគាត់ មិនដឹងគាត់ចង់មានចេតនាអីមកលើរូបនាងខ្ញុំ បែបគាត់ចង់បោកfreeហើយ» ៕
