តារា​កំប្លែង​នាង​ ខ្ញុង​ សុំរំខានដល់ប្រិយមិត្ត​បន្តិច​ មេត្តា​ជួយ​ស៊ែរបន្តផង​ ដោយ​សា​រ​ការ​ធ្វេសប្រហែស​ នាង​ក៏បានភ្លេច

1357

អ្នកនាង​ ​សុកាន់ដា​ ហៅ​ ខ្ញុង​ គឺជា​តារា​កំប្លែង​ដ៏ល្បី​មួយរូប​ក្នុង​ក្រុម​នាយ​ ពាក់​ មី​ និងប្រចាំស្ថានីយ​ទូរទស្សន៍​ CTN ។ តារាកំប្លែង​រូបនេះ​ តែងតែបង្កអោយមានការផ្ទុះសំណេីច​ជាខ្លាំង​ ដល់មហាជន​នានា​ តាមរយៈ​វោហារ​ស័ព្ទ​ចាក់ទឹកមិនលេច​តែម្តង​ ទេីបតារាកំប្លែងស្រីរូបនេះ​ តែងតែ​ទទួលបាននូវការ​គាំទ្រ​មិនចេះរីងស្ងួតផងនោះ។ដោយឡែក​ ក្រោយពី​ការងារក្នុង​វិស័យ​សិល្បៈ​ តារាកំប្លែង​នាង​ ខ្ញុង​ រួមជាមួយ​ស្វាមី​នាយ​ កៃដ​ ក៏មានមុខជំនួញ​រកសុី​លក់ដូរប្រចាំ​គ្រួសារ​ ដូចជាលក់សាច់​ក្រក​ ផ្អក​ និងប្រហុកផងដែរ​ មួយវិញ​ទៀត​នោះ​ អ្នកទាំង​២​ ក៏មានទទួលនូវ​ពិធី​កាត់​សក់ក្នុង​កម្មវិធី​​រៀបអាពាហ៍ពិពាហ៍​ដល់​គូស្វាមី​ភរិយា​ថ្មី​ថ្មោង​ផងដែរ​ ។

ទាក់ទង​នឹងការទទួលនូវរាល់កម្មវិធី​ផ្សេងៗ​នោះ​ដែរ​ ស្រាប់តែ​តារាកំប្លែង​ស្រី​រូបនេះ​ បានមានការ​ធ្វេសប្រហែស​មួយ​ ដោយភ្លេចកត់លេខអ្នក​ហៅកម្មវិធី​ ហេីយនាង​ក៏ត្រូវមាន​កម្មវិធី​ជាន់គ្នាទៀត​ ទេីបនាង​ក៏បាន​ពឹងដល់មហាជន​ ដោយបានរៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖​ «ជំរាប​សួរ​បង​ប្អូន​ នៅថ្ងៃ​អាទិត្យ​ទី​ 17.02​.2019 ខ្ញុំ​បាន​ទទួល​ កម្មវិធី​កាត់​សក់ នៅ​ស្ពឺ​ជា​មួយ​ប្តី​នាង​ខ្ញុំ តែ​ដោយ​សា​រ​

ការ​ធ្វេសប្រហែស​ នាង​ខ្ញុំ​ភ្លេច​កត់​លេខ​ទូរស័ព្ទ​ ម្ចាស់​កម្មវិធី ឥឡូវ​គឺ​ពិបាក​ដោះ​ស្រាយ​ខ្លាំង​ណាស់​ ដោយ​សា​តែ​ខ្ញុំ​ជាន់​រោង​មួយ​ទៀត​ នៅ​កំពង់ចាម ក្នុង​ថ្ងៃ​តែ​មួយ ដូច​ច្នេះ​បើ​ម្ចាស់​កម្មវិធី​ បាន​ឃើញ​សូម​ខល​មក​នាង​ខ្ញុំ​ផង 077​225922​ សូម​បង​ប្អូន​ ជួយ​ស៊ែ​បន្ត​ អោយ​នាង​ខ្ញុំ​ផង សូម​អគុណ​ទុក​ជា​មុន»។