ស្វីតកប់អាយដុល!! សួស វីហ្សា និងថមមី បណ្តើរគ្នាទៅលេងទឹកដីអង្គរពិតជាមានក្តីសុខណាស់

143

សៀមរាប៖ ក្រោយពីបង្ហាញពីទំនាក់ទំនងស្នេហារបស់ខ្លួនជាសាធារណៈ ឃើញថាតារាចម្រៀង កញ្ញាសួស វីហ្សា និងតារាសម្តែងប្រុស លោកថមមី កាន់តែហ៊ានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដោយមិនលាក់ដូចមុន ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសស្រីមួយគូនេះ បានបណ្តើរគេទៅធ្វើការងារនៅប្រទេសកូរ៉េ ព្រមជាមួយនឹងការបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាម្តងរួចមកហើយ

តែមិនបានប៉ុន្មានផងស្រាប់តែពេលនេះ គូស្នេហ៍មួយគូនេះ បានបណ្តើរគ្នាដើរលេងជាសាធារណៈម្តងទៀត នៅលើទឹកដីអង្គរ។ដោយក្នុងនោះ ពួកគេបានលេងខ្លួនយ៉ាងស្រស់សោភា ជាមួយនឹងសម្លៀកបំពាក់យ៉ាងសមរម្យបំផុត តែអ្វីដែលកាន់តែពិសេស អ្នកទាំងពីបានបង្ហាញភាពផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្ររំភើបជាមួយគូស្នេហ៍មួយគូនេះគ្រប់គ្នា។មិនត្រឹមតែប៉ុណ្ណោះ

តាមរយៈសុភមង្គលរបស់តារាប្រុសស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រដែលស្រលាញ់ចូលចិត្តអ្នកទាំង២ ពិតជាចង់ឲ្យពួកគេបានចាប់ដៃគ្នាចូលរោងការជាមួយគ្នាឆាប់ៗ តែម្តង៕ សូមទស្សនារូបភាពខាងក្រោមនេះ៖