អុញនោះ!! ប្រពន្ធវ័យ១៧ឆ្នាំទ្រាំមិនបានរត់ចោលប្តីអាយុ៥៣ដោយសារតែរឿងមួយនេះ

657

ខេត្តសៀមរាប៖ បុរសម្នាក់មានវ័យ៥៣ឆ្នាំបានរត់មកប្ដឹងសមត្ថកិច្ចនៅសាលាឃុំរលួស ដោយទាមទារបណ្ដាការមកវិញក្នុងតម្លៃ ៦០០០ដុល្លាដោយសារតែប្រពន្ធរបស់គាត់មានវ័យ១៧ឆ្នាំបានរត់ចោលគាត់ក្រោយពេលរៀបការហើយថ្មីៗ។ហេតុការណ៍បុរសវ័យចំណាស់ប្ដឹងប្រពន្ធវ័យក្មេងរត់ចោលខ្លួនក្រោយពេលរៀបការហើយបានកើតឡើងកាលពីវេលា០២និង៥៦នាទីរសៀលថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។បុរសវ័យចំណាស់ម្នាក់នេះមានឈ្មោះ សាត ឧស្សា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ចំណែកប្រពន្ធរបស់បុរសវ័យចំណាស់នេះមានឈ្មោះ ច័ន្ទ សុធារី មានអាយុ១៧ឆ្នាំ។

តាមការរៀបរាប់របស់បុរសវ័យចំណាស់ត្រូវបានប្រពន្ធវ័យក្មេងរត់ចោលបានអោយដឹងថាមូលហេតុដែលគាត់មកដាក់ពាក្យបណ្ដឹងនៅសាលាឃុំរលួស ដោយសារតែប្រពន្ធវ័យក្មេងទើបតែមានអាយុ១៧ឆ្នាំរបស់គាត់ទើបរៀបការហើយថ្មីៗបានរត់ចេញពីផ្ទះចោលគាត់ដោយមិនប្រាប់ដំណឹង  ហើយគាត់មកប្ដឹងនេះដើម្បីទាមទារថ្លៃបណ្ណាការមកវិញក្នុងតម្លៃ ៦០០០ដុល្លា។ បុរសម្នាក់នេះបានបន្តថាគាត់រៀបការជាមួយប្រពន្ធវ័យក្មេងកាលពីអំឡុងខែមីនា ឆ្នាំ២០១៨ ប្រមាណជាជិតមួយឆ្នាំទៅហើយ។តែបន្ទាប់ពីរៀបការហើយគាត់ដូចជាគ្មានសុភមង្គលនោះទេដោយសារតែមានការឈ្លោះទាស់ទែងគ្នាជាញឹកញាប់។រហូតមកដល់ពេលថ្មីៗនេះប្រពន្ធរបស់គាត់បានចាក់ចេញពីផ្ទះបាត់ស្រមោលដោយមិនប្រាប់មូលហេតុទើបគាត់សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងដើម្បីទាមទារថ្លៃបណ្ណាការចំនួន៦០០០ដុល្លាសហរដ្ឋអាមេរិចមកវិញ។

ក្រោយពេលមានរឿងរ៉ាវនេះកើតឡើងទើបឪពុករបស់នារីវ័យ១៧ឆ្នាំនេះបានលើកឡើងថា គាត់មិនទាន់ដឹងច្បាស់នៅឡើយទេពីបញ្ហាប្ដឹងផ្ដល់គ្នារវាងកូនស្រីគាត់និងកូនប្រសារគាត់។លោកនិយាយបន្ថែមថាឥលូវលោករវល់មិនអាចធ្វើការបកស្រាយបានទេនៅពេលលោកទំនេរលោកនឹងធ្វើការបកស្រាយបន្ថែមទៀត។លោកនិយាយបន្តថារឿងជីវិតប្ដីប្រពន្ធបើរស់នៅមិនចុះសម្រុងគ្នាកូនស្រីគាត់អាចមានសិទ្ធិចុះចេញពីផ្ទះបានដើម្បីស្វែងរកផ្លូវដើររៀងខ្លួន។ហើយគាត់ក៏មិនអាចបង្ខិតបង្ខំកូនស្រីគាត់បានដែរ។