ក្រោយភ្លៀងមេឃស្រឡះ! ទីបំផុត បងស្រីចិត្តធម៌ ដាណា ព្រមលើកលែងទោសអោយស្វាមីហើយ តែត្រូវធ្វើរឿងមួយនេះ (មានវីដេអូ)

2139

ភ្នំពេញ ៖ មហាជនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបដឹងហើយថា កាលពីថ្មីៗនេះ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា ជាមួយស្វាមី។ ដោយឡែក លុះដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ចំទិវានៃក្តីស្រឡាញ់ ស្វាមីលោកស្រី ក៏បានទិញបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ជូនលោកស្រី ព្រមទាំងភ្ជាប់សារខ្លីមួយថា “រីករាយថ្ងៃនៃសេចក្តីស្រលាញ់​ តាមអោយផ្កាដល់សៀមរាប​ ប្រពន្ធសំលាញ់។”។ស្វាមីលោកស្រី ក៏បា នបង្ហោះវីដេអូមួយផងដែរ

នៅមុននេះបន្តិច ដោយភ្ជាប់សារឲ្យដឹងថា “មកសៀមរាបបំពេញការងារក្រោយចប់ការងារសុំធ្វេីវីដេអូបញ្ចាក់ចិត្តស្មោះ​ និងស្រាយចំងល់បងប្អូនទាំងឡាយ (ដល់ពេលសំរាកនឹងពេលវេលាផ្ទាល់ខ្លួនហេីយ)។ ក្នុងនោះដែរ ក្រោយពីឃើញសារ និងទទួលបានបាច់ផ្កានេះហើយ ធ្វើឲ្យលោកស្រី ទន់ចិត្ត ក៏បានបញ្ជាក់ប្រាប់ថា “សូមជំរាបប្រាប់បងប្អូនទាំងអស់គ្នាថានាងខ្ញុំយល់ព្រ មលេីកលែងទោ​សអោយពូម្នាក់នេះហេីយ​ ដោយអោយចុះកិច្ចសន្យាជាមួយនាងខ្ញុំតាមអ្វីដែលខ្ញុំចង់បាន​ដោយសុខចិត្តចាប់ដៃគ្នាបន្ត ទៅមុខទៀត​ តែសូមផ្តាំពូ​ ថាមនុស្សដូចខ្ញុំចូលចិត្តអ្នកស្មោះត្រង់

បេីពូមិនស្មោះ ឬហ៊ានធ្វេីខុសតាមអ្វីដែលបានសន្យា​ ខ្ញុំនឹងចាត់វិ​ធា​នការភ្លាមៗ (គឺលែ​ងលះ) យល់ហេីយរឺនៅពូខ្មៅ? ឈ្លោះគ្នាលេីកនេះខ្ញុំនៅអោយលួងណា..លេីកក្រោយពូគ្មានសូមបីឱកាសទេណាត្រូវចាំ​ ok ហេីយក៏សូមអរគុណដល់បងប្អូនពូមីងទាំងអស់ដែលតែងតែបារម្មណ៍ និងសួរសុខទុក្ខមកដល់រូបខ្ញុំ”។ តោះកុំឲ្យខាតពេល ថាតើស្វាមីលោកស្រី និយាយអ្វីខ្លះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៕ប្រភព៖ ហ្វេសប៊ុក