រំភើបចិត្តណាស់! បុរស ជនជាតិអាមេរិកលុតជង្គង់ និងលើកដៃសំពះ ក្បែរនាវា ដើម្បបង្ហាញថា

177

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយថានៅព្រឹកនេះ លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​បង្ហោះសារ​ជា​សាធារណៈមួយ ​តាម​បណ្តាញសង្គម Twitter អរគុណដល់កម្ពុជា ដែលបានឲ្យ នាវាទេសចរ ខ្នាតយក្ស WESTERDAM ចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ លោកបាន ភ្ជាប់នូវពាក្យពេជ្រ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖“សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ ជាប្រទេសដ៏ស្រស់​ស្អាត​

ដែលបាន​អនុញ្ញត​ឲ្យ​នាវាទេសចរ Westerdam​ ចូលចត​នៅ​កំពង់​ផែ។ ​សហរដ្ឋ​អាមេរិក​ នឹង​ចងចាំ​ពី​កាយ​វិការ​មនុស្សធម៌​នេះ‍”។ ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក BTV Cambodia បានប្រាប់ឲ្យដឹងថា៖ «យោងតាមរូបភាពពីសារព័ត៌មានAP បានបង្ហាញថា មានអ្នកដំណើរជនជាតិអាមេរិកម្នាក់បញ្ជាក់ពីការសប្បាយរីករាយ, ដឹងគុណចំពោះកម្ពុជា ដោយលុតជង្គង់

និងលើកដៃសំពះក្បែរនាវាទេសចរណ៍Westerdam ដោយសារតែចិត្តមេត្តាធម៌របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យនាវាទេសចរណ៍នេះចូលចត ខណៈដែលប្រទេសចំនួន៥បដិសេធមិនឱ្យចូលចត ដោយសារភ័យខ្លាចជំងឺCovid 19។»។សូមទស្សនារូបភាពខាងក្រោម។ប្រភព៖ ហ្វេសប៊ុក