អស្ចារ្យណាស់! លោក​ ដូណាល់ ត្រាំ បានបង្ហោះសារអរគុណមកកាន់​ប្រទេស​កម្ពុជា ដោយបាននិយាយថា

202

ភ្នំពេញ ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពី​ថ្ងៃទី​១២​ ខែ​កុម្ភៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ដ៏​ធំ ឈ្មោះ MS Westerdam​ ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត​ ដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។​ជាក់ស្តែង នាវាដ៏ធំដែលបាន​ធ្វើ​ដំណើរ​មកកាន់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ នា​រសៀល​ប៉ុន្មាន​ថ្ងៃ​មុន​​នេះ​​ គឺមាន​ផ្ទុកអ្នកទេសចរចំនួន ៤១ជាតិសាសន៍

ដោយក្នុងនោះមានជនជាតិអាមេរិកច្រើនជាងគេដែលមានចំនួនរហូតដល់​ ៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស​ ១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។ក្នុងនោះដែរ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ទាំងអស់​ដែលក្នុងនោះមានជនជាតិអាមេរិកចំនួន៦៥១នាក់ផងដែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរកម្ពុជា​ ដែលបានផ្ដល់ការគាំទ្រចំពោះពួកគេ​ ក្នុងការចូលចតនៅកម្ពុជា ខណៈដែលពួកគេកំពុងតែខ្វះស្បៀងអាហារ និងត្រូវការចាក់ប្រេងផងដែរនោះ ។យ៉ាងណាមិញ នាព្រឹកថ្ងៃទី​១៤​ ខែកុម្ភៈ​ នេះ​ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​ទៅដល់​ខេត្ត​ព្រះសីហនុ​ ​ ដេីម្បី​ស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM

ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងថ្លែងសារទៅកាន់ជនរួមជាតិកម្ពុជា​ ដោយ​មាន​ខ្លឹមសារយ៉ាងមាន​អត្ថន័យ​ជ្រាលជ្រៅ​ផងដែរ​។ដោយឡែក កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ប្រធានាធិបតី​អាមេរិក​ លោក​ Donald J.Trump បាន​បង្ហោះ​សារ​ថ្លែង​អំណរគុណ​មកកាន់​ប្រទេស​កម្ពុជា​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖«សូមអរគុណដល់ប្រទេសដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជាដែលបាន​អនុញ្ញាត​ឲ្យ​នាវា Carnival Cruise Westerdam ចូលចតក្នុងកំពង់ផែរបស់អ្នក។ សហរដ្ឋអាមេរិកនឹងចងចាំពី​អំពេីល្អរបស់អ្នក»។ប្រភព៖ ហ្វេសប៊ុក